ការធ្វើអត្តឃាតរបស់ប៉ូលិសបារាំងមានការកើនឡើងត្រូវប៉ូលិសសហជីពធ្វើការថ្កោលទោស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩

ប៉ូលិសសហជីពបារាំងបញ្ចេញប្រតិកម្មដោយបង្ហាញកំហឹងយ៉ាងខ្លាំងចំពោះព័ត៌មានអំពីការធ្វើអត្តឃាតមានចំនួនពីរដងនៅចុងសប្តាហ៍នៅក្នុងប្រទេស។ លោក Thomas Toussaint ប៉ូលិសសហជីព UNSA ប្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបារាំងថា “វាគឺជាការសម្លាប់រង្គាលមួយ។ លោកកត់សម្គាល់ឃើញថា ការសម្លាប់ខ្លួនធ្វើឡើងរហូតដល់ខែសីហាឆ្នាំមុនហើយអ្នកដែលគេសង្ស័យថាធ្វើអត្តឃាតខ្លួនឯងបច្ចុប្បន្ននេះមានអាយុ២៥ ឆ្នាំគិតត្រឹមឆ្នាំ២០១៩ ។

យោងតាមប្រភពសារព័ត៌មាន Le Parisien បង្ហាញអោយដឹងថា មន្ដ្រីស្ត្រីម្នាក់ធ្វើការនៅក្រុងប៉ារីសដេកស្លាប់ដោយមានគ្រាប់កាំភ្លើងលើរាងកាយ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកនៅ ក្នុងទីក្រុងអាឡេស(Ales ) រាយការណ៍ពីការរកឃើញសាកសពរបស់មន្ត្រីបុរសម្នាក់ដែលបាត់ខ្លួននៅសប្តាហ៍មុន។

របាយការណ៍របស់ព្រឹទ្ធសភាមួយចេញផ្សាយនៅរដូវក្តៅមុនបង្ហាញពីបញ្ហាដែលបុគ្គលិកផ្នែកអនុវត្តន៍ច្បាប់ជួបប្រទះរួមបញ្ចូលទាំងកាលវិភាគដ៏លំបាកភាពអស់កម្លាំង និងភាពតានតឹងកាន់តែខ្លាំងបណ្តាលមកពីភាពវឹកវរចំពោះជនស៊ីវិលក៏ដូចជាឧប្បត្តិហេតុភេរវកម្ម។ គេចាត់ទុកថា បញ្ហានេះជាវិបត្តិពិតប្រាកដ។ បើអត្រាអ្នកស្លាប់បច្ចុប្បន្ននៅតែបន្តនោះ របាយការណ៍ចំនួនស្លាប់របស់ប៉ូលិសដោយការធ្វើអត្តឃាតក្នុងមួយឆ្នាំៗគឺ៧០នាក់ ហើយអត្រាស្លាប់ក្នុងឆ្នាំ​១៩៩៦មានកម្រិតខ្ពស់បំផុត។

សហជីព CFDT ប៉ូលិសជម្រើសជំនួសនិយាយអំពីស្ថិតិនាពេលថ្មីៗនេះក្នុងសេចក្តីថ្លែងការណ៍មួយបង្ហាញពីភាពទុក្ខសោក និងកំហឹងរបស់ខ្លួនចំពោះការស្លាប់នាពេលថ្មីៗនេះ។ សហជីពអំពាវនាវឱ្យមានការផ្តួចផ្តើមកាន់តែច្រើនឡើងដើម្បីដោះស្រាយបញ្ហាដែលគាត់អះអាងថា មិនទាន់ឃើញមានសកម្មភាពសំខាន់ៗណាមួយធ្វើឡើងនៅក្នុងរយៈពេល ២០ ឆ្នាំនេះទេ។ CFDT ទទួលស្គាល់ថា ពុំមានមូលហេតុណាមួយដែលនាំឱ្យមានការកើនឡើងចំនួនស្លាប់របស់ប៉ូលិសនោះទេប៉ុន្តែលោកបន្តថាសម្ពាធការងារជាចំណែកមួយនៃសោកនាដកម្មបែបនេះ។

យោងតាមរបាយការណ៍របស់ព្រឹទ្ធសភាចេញផ្សាយនៅឆ្នាំ២០១៨ អត្រាអ្នកធ្វើអត្ដឃាតខ្លួនឯងក្នុងចំណោមនាយនគបាលបារាំងមានចំនួន៣៦ភាគរយច្រើនជាងចំនួនប៉ូលិសមធ្យម។ ប្រាប់ទៅកាន់ភ្នាក់ងារ RT ក្នុងឆ្នាំដដែលនោះ មន្ត្រីនគរបាលម្នាក់ពណ៌នាអំពីរបៀបដែលមន្រ្តីស្ថិតក្រោមសម្ពាធការងារ ២៤ ម៉ោងក្នុងមួយថ្ងៃ និងមិនអាចបោះជំហានចេញពីការងារ។ គាត់បញ្ជាក់ ថាដោយសារខ្វះបុគ្គលិក និងកង្វះធនធានជាឧបសគ្គចម្បងក្នុងការបំពេញតួនាទីឱ្យមានប្រសិទ្ធភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here