រដ្ឋអ៊ីស្លាមអះអាងពីការវាយប្រហារលើកដំបូងរបស់ខ្លួននៅប្រទេស Congo

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩

រដ្ឋអ៊ីស្លាមប្រកាសពីការវាយប្រហារជាលើកដំបូងរបស់ខ្លួនក្នុងប្រទេស Congo នៅថ្ងៃព្រហស្បតិ៍ហើយបានប្រកាសថា ទីនោះជាខេត្តអាហ្វ្រិកកណ្តាលរបស់ក្រុម “Caliphate”  ក្រោយពីទាហាន Congo ចំនួន២នាក់ និងជនស៊ីវិលម្នាក់ត្រូវគេសម្លាប់ក្នុងការបាញ់ប្រហារមួយ។អ្នកស្លាប់ទាំងបីនាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅថ្ងៃអង្គារនៅ Bovata ក្បែរទីក្រុង Beni ប្រភពព័ត៌មានពីមន្រ្តីបំពេញបេសកកម្មថែរក្សាសន្តិភាព U.N និងមេដឹកនាំសង្គមស៊ីវិលភ្នាក់ងារ Reuters ។

ទីក្រុង​ និងតំបន់ជុំវិញនោះរងអំពើរហឹង្សាពីកងជីវពល និងពីសមាជិក Ebola។គេមិនអាចបញ្ជាក់ពីការអះអាងរបស់រដ្ឋអ៊ីស្លាមដែលធ្វើឡើងតាមរយៈភ្នាក់ងារព័ត៌មាន Amaq របស់ពួកគេនោះទេ។ មានកងជីវពល និងក្រុមសំលៀកបំពាក់ខុសៗគ្នាជាច្រើនធ្វើប្រតិបត្តិការក្នុងតំបន់ខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យ Congo។

IS អះអាងផងដែរថា មានទាហានចំនួន៥ស្លាប់ និងរបួស៣នាក់។  ប្រភពរបស់ U.N និងមេដឹកនាំសង្គមស៊ីវិលក្នុងស្រុកលោក David Moaze មានប្រសាសន៍ថា សាក្សីនៅកន្លែងកើតហេតុបន្ទោសលើក្រុមអ៊ីស្លាមដែលពួកគេហៅថាកងកម្លាំងប្រដាប់អាវុធសម្ព័ន្ធភាព (ADF) ដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម។

របាយការណ៍មួយធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវ Congo នៅសាកលវិទ្យាល័យញូវយ៉ក និងមូលនិធិ Bridgeway ក្នុងខែវិច្ឆិកាសរសេរថា ADF ទទួលបានប្រាក់ពីអ្នកកាន់ហិរញ្ញវត្ថុដែលមានទំនាក់ទំនងជាមួយនឹងរដ្ឋអ៊ីស្លាម ដោយលើកឡើងនូវទំនាក់ទំនងរវាងក្រុមអ្នកបះបោរ Congo និងក្រុមជីហាដដទៃទៀតនៅក្នុងទ្វីបអាហ្វ្រិកនិងក្រុមផ្សេងៗទៀត។

ដើម្បីទទួលបានការគាំទ្រការប្រឆាំងភេរវកម្មពីមហាអំណាចលោកខាងលិចអាជ្ញាធរអាជ្ញាធរ Congo បន្ទោសលើក្រុម ADF ចំពោះការសម្លាប់រង្គាលជាច្រើននៅក្នុងរយៈពេលពីរឆ្នាំចុងក្រោយនៅភាគខាងកើតនៃប្រទេស ដោយគ្មានភស្តុតាងណាមួយបញ្ជាក់ទេ។ ក្រុមកងជីវពលរស់រានមានជីវិត និងគ្រប់គ្រងនៅភាគខាងកើតCongo ក្រោយពីបញ្ចប់សង្គ្រាមជាផ្លូបការនៅឆ្នាំ១៩៩៨-២០០៣ ដែលបណ្តាលឱ្យមនុស្សរាប់លាននាក់ស្លាប់។

LEAVE A REPLY

Please enter your comment!
Please enter your name here