មេបញ្ជាការថ្មីកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់បង្ហាញការត្រៀមខ្លួនរួចរាល់សម្រាប់បង្កជម្លោះ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩

អតីតអ្នកវិភាគមន្ទីរបញ្ចកោណលោក Michael Maloof ប្រាប់ RT ថាការតែងតាំងមេបញ្ជាការថ្មីនៃក្រុមកងកម្លាំងបដិវត្តន៍ (IRGC) របស់ទីក្រុងតេអេរ៉ង់បង្ហាញជាសញ្ញាថាប្រទេសអ៊ីរ៉ង់កំពុងត្រៀមមានជម្លោះជាមួយសហរដ្ឋអាមេរិក។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់រាយការណ៍កាលពីថ្ងៃអាទិត្យថា ឧត្តមសេនីយ៍ទោលោក Hossein Salami អាយុ៥៨ឆ្នាំនឹងជំនួសលោក Mohammad Ali Jafari ជាមេបញ្ជាការជាន់ខ្ពស់អង្គភាពវិរជន។ លោកSalami ជាមេបញ្ជាការរងរបស់លោក Jafari ចាប់តាំងពីឆ្នាំ២០០៩ និងចាប់ផ្តើមចូលបម្រើក្នុងកងកម្លាំងឆ្នាំ១៩៨១។

គាត់គឺជាអតីតទាហានជើងចាស់នៃសង្គ្រាមអ៊ីរ៉ង់-អ៊ីរ៉ាក់។ លោក Michael Maloof អតីតអ្នកវិភាគគោលនយោបាយសន្តិសុខជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិកប្រាប់ RT ថា លោក”Salami គឺជាមនុស្សរឹងរូសមកពី”អតីតទាហានជើងចាស់”។

ទោះយ៉ាងណាក៏ដោយទីក្រុងតេអេរ៉ង់ចូលរួមក្នុងវិស័យការទូតដើម្បីរក្សាកិច្ចចរចានុយក្លេអ៊ែរ JCPOA បន្ទាប់ពីបោះបង់ចោលដោយសហរដ្ឋអាមេរិក។ ការតែងតាំងលោក Salami អាចតំណាងឱ្យការផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងគោលនយោបាយអ៊ីរ៉ង់។

LEAVE A REPLY

Please enter your comment!
Please enter your name here