មេដឹកនាំបព្វជិតជ្រុលនិយម្នាក់មានទំនាក់ទំនងជាមួយក្រុម ISIS ត្រូវចោទប្រកាន់ជាមេគំនិតការបំផ្ទុះគ្រាប់បែកនៅស្រីលង្កា

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩

ចារកម្មសង្ងាត់ស្រីលង្ការាយការណ៍ពីបព្វជិតជ្រុលនិយមក្នុងតំបន់ម្នាក់ឈ្មោះ Moulvi Zahran Hashim ដែលបានជំរុញឱ្យមានការវាយប្រហារថ្ងៃអាទិត្យសម្លាប់មនុស្សរាប់រយនាក់។ បព្វជិតរូបនេះប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីអំពាវនាវឱ្យមានអំពើហឹង្សាប្រឆាំងនឹងអ្នកមិនកាន់ម៉ូស្លីម។

យោងតាមប្រភពព័ត៌មានជាច្រើនបានឱ្យដឹងថា លោកHashim ត្រូវសង្ស័យជាអ្នករៀបចំការវាយប្រហារយ៉ាងឆាប់រហ័សបន្ទាប់ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ចោទប្រកាន់មានការពាក់ព័ន្ធអង្គការ Thawheed Jama’ut (NTJ) ។ លោកHashimជាមេដឹកនាំសាសនាផង និងជាសាស្ត្រាចារ្យអង្គការ NTJ ដែលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គមដើម្បីញុះញង់ឱ្យមានអំពើហឹង្សារួមទាំងវិហារអ៊ីស្លាមដែលជាគូប្រជែង។

បន្ទាប់ YouTube បានលុបវីដេអូរបស់លោក Hashim មានជាសារគាំទ្រដល់ពួករដ្ឋអ៊ីស្លាម (ISIS) ប្រឆាំងនឹងរូបភាពការបំផ្លាញអគារភ្លោះពាណិជ្ជកម្ម និងទង់ជាតិមកពីបណ្តាប្រទេសនានានៅជុំវិញពិភពលោកដែលជាសត្រូវ។

ក្រុមប្រឹក្សាកាន់សាសនាមូស្លីមស្រីលង្កាត្អូញត្អែរចំពោះរដ្ឋាភិបាលអំពីលោក Hashimអស់រយៈពេលជាច្រើនឆ្នាំដោយដាក់ទង់លើ “វីដេអូនិយាយស្តីពីការស្អប់ខ្ពើម” របស់គាត់បន្ទាប់ពីគាត់កំពុងតែបានរារាំងនិស្សិតវ័យក្មេងនៅក្នុងថ្នាក់គម្ពីកូរ៉ាន។

LEAVE A REPLY

Please enter your comment!
Please enter your name here