ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩
ភ្នាក់ងារព័ត៌មានAP រាយការណ៍ថា មន្រ្តីស្ថានទូតអាមេរិកនៅប្រទេសស្រីលង្កាលើកឡើងថាក្រុម FBI កំពុងជួយស៊ើបអង្កេតលើករណីបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្សចំនួន៣៥៩ នាក់។
មន្ត្រីស្ថានទូតបន្តថា ប្រតិបត្តិការនេះគឺជាផ្នែកគាំទ្របន្ថែមទទួលបានការពង្រឹងពីលោក Trump ។ អ្នកនាំពាក្យប៉ូលិសលោក Ruwan Gunasekara មានប្រសាសន៍នៅព្រឹកថ្ងៃពុធថា ការចាប់បានជនសង្ស័យចំនួន១៨នាក់ និងបង្កើនការឃុំខ្លួនមនុស្សសរុបរហូតដល់៥៨ នាក់។ ប្រធានាធិបតីស្រីលង្កាព្រមាននៅថ្ងៃអង្គារថា ជនសង្ស័យប្រដាប់ដោយគ្រឿងផ្ទុះនៅតែមានចំនួនច្រើននៅឡើយ។