ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩
លោក Sarath Fonseka អតីតមេបញ្ជាការកងទ័ពស្រីលង្កាថ្លែងថា ភេរវករចំណាយពេលជា ច្រើនឆ្នាំមកហើយដើម្បីរៀបចំការបំផ្ទុះគ្រាប់បែកអត្តឃាតនៅថ្ងៃអាទិត្យ។ ការវាយប្រហារ នោះសម្លាប់មនុស្សចំនួន៣៥៩នាក់។ “ការបំផ្ទុះគ្រាប់បែកត្រូវគេគ្រោងទុកយ៉ាងហោចណាស់រយៈពេល៧ទៅ៨ឆ្នាំ” នេះបើតាមប្រសាសន៍របស់លោក Fonseka រដ្ឋមន្ត្រីអភិវឌ្ឍន៍តំបន់ប្រាប់អ្នកតាក់តែងច្បាប់នៅថ្ងៃពុធ។
នៅថ្ងៃទី២១ ខែមេសាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួន៩នាក់វាយប្រហារកំណត់គោលដៅលើព្រះវិហារគ្រិស្ត និងសណ្ឋាគារប្រណីតជាច្រើនដោយភាគច្រើនការវាយប្រហារនេះកើតឡើងនៅក្នុងទីក្រុង Colombo ដែលជាទីក្រុងធំបំផុត របស់ប្រទេស។ លោក Ruwan Wijewardene រដ្ឋមន្រ្តីក្រសួងការពារជាតិវ័យក្មេងមានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃពុធថា ចំនួនអ្នកស្លាប់បន្តកើនឡើងហើយយ៉ាងហោចណាស់មានចំនួន៣៥៩ នាក់ស្លាប់ និងមនុស្សច្រើនជាង៦០នាក់ត្រូវគេចាប់ខ្លួនដោយពួកគេមានជាប់ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែក។
រដ្ឋអ៊ីស្លាម (អ៊ីស្លាម ISIS) អះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ប៉ុន្តែពួកគេមិនផ្តល់ភស្តុតាងបញ្ជាក់ពីការពាក់ព័ន្ធរបស់ខ្លួនទេ។ អាជ្ញាធរប្រទេសស្រីលង្កាបញ្ជាក់ពីទំនាក់ទំនងមួយចំនួនរវាងក្រុម IS និងការវាយប្រហារនៅថ្ងៃអាទិត្យ ប៉ុន្តែអាជ្ញាធរបញ្ជាក់ថា ក្រុមអ៊ីស្លាមនិយមក្នុងស្រុក Thawheed Jama’ut និង Jammiyathul Millathu Ibrahim គឺទំនងជាអ្នកនៅពីក្រោយការបំផ្ទុះសម្លាប់នោះ។
