ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩
ប្រធានសភាស្រីលង្កាចោទប្រកាន់មន្រ្តីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលដោយលើកឡើងថា ពួកគេ លាក់ព័ត៌មានសម្ងាត់អំពីការវាយប្រហារដែលជិតកើតមានលើព្រះវិហារ នៅសណ្ឋាគារ និង លើអ្នកនយោបាយ។ ការបំផ្ទុះគ្រាប់បែកនៅថ្ងៃអាទិត្យនៅព្រះវិហារ និងសណ្ឋាគាររបស់ ប្រទេសស្រីលង្កាសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៥៩ នាក់។
អាជ្ញាធរចាប់ខ្លួនមនុស្សរាប់ សិបនាក់ក្រោយពីមានការវាយប្រហារ។ លោក Lakshman Kiriella មេដឹកនាំសភាមាន ប្រសាសន៍នៅថ្ងៃពុធ“មន្រ្តីចារកម្មកំពូលមួយចំនួនមានបំណងលាក់បាំងព័ត៌មានសម្ងាត់។ ព័ត៌មានគឺនៅទីនោះ ប៉ុន្តែមន្ត្រីសន្តិសុខជាន់ខ្ពស់មិនចាត់វិធានការសមស្របទេ”។
លោក Kiriella អះអាងថា អាជ្ញាធរប្រទេសស្រីលង្កាទទួលព័ត៌មានព្រមានពីមន្ត្រីស៊ើបអង្កេត របស់ឥណ្ឌាអំពីការវាយប្រហារដែលអាចកើតមាននៅថ្ងៃទី៤ ខែមេសា ហើយព័ត៌មាននោះ ត្រូវគេចែករំលែកក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដឹកនាំដោយលោកប្រធានាធិបតីMaithripala Sirisena នៅថ្ងៃទី៧ ខែមេសា ប៉ុន្តែព័ត៌មានមិនត្រូវគេចែករំលែកបន្តនោះទេ។ លោក Kiriella បន្ថែមថា “នរណាម្នាក់កំពុងគ្រប់គ្រងពួកមន្ត្រីស៊ើបការណ៍កំពូលទាំងនោះ”។
ក្រុមប្រឹក្សាសន្តិសុខកំពុងធ្វើនយោបាយ។ យើងត្រូវស៊ើបអង្កេតករណីនេះ”។ ទន្ទឹមនឹងនេះ ដែរអតីតប្រធានកងទ័ព និងរដ្ឋមន្ត្រីអភិវឌ្ឍន៍ភូមិលោក Sarath Fonseka ប្រាប់សភាថា គាត់ជឿថា ការវាយប្រហារនេះត្រូវគេគ្រោងទុករយៈពេលប្រាំពីរ ឬប្រាំបីឆ្នាំ។ ព័ត៌មានសន្តិសុខសម្ងាត់ ១១ មេសាមានឈ្មោះ អាសយដ្ឋាន លេខទូរស័ព្ទ និងទម្រង់របស់អ្នកវាយប្រហារមកពីក្រុម Thoreheeth Jama’ath ដែលជាប់សង្ស័យថា ពួកគេធ្វើការវាយប្រហារ។
អាជ្ញាធរស្រីលង្កាក៏ ដឹងព័ត៌មានដែរថា នៅខែមករាក្រុមនេះស្តុកអាវុធ និងគ្រាប់បែកទុក។ រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃលោក Rauff Hakeem ពណ៌នាវាថាជា«ការបរាជ័យដ៏ធំធេងមួយនៅផ្នែកស៊ើបការណ៍សម្ងាត់»ខណៈទំនាស់ផ្ទៃក្នុងរវាងប្រធានាធិបតីស្រីលង្កា និងនាយករដ្ឋមន្ត្រីលោក Ranil Wickremesinghe ហាក់ដូចជាសកម្មភាពរារាំងការបញ្ចៀសគ្រោះថ្នាក់។ លោកបន្ថែមថា ប្រសិនបើឈ្មោះ របស់មនុស្សដែលជាប់ពាក់ព័ន្ធត្រូវគេដឹងរួចហើយ តើហេតុអ្វីបានជាមិនចាប់ខ្លួនពួកគេ? “។
