ប្រទេសរុស្ស៊ីចង់គ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩

លោកប្រធានាធិបតី ពូទីន ចុះហត្ថលេខាលើភាពចម្រូងចម្រាសក្នុងការអនុម័តសេចក្តីព្រាងច្បាប់ស្តីពី “អធិបតេយ្យភាពលើប្រព័ន្ធអ៊ីនធឺណិត” ទៅជាច្បាប់ផ្លូវការដើម្បីអនុវត្តន៍។

គោលបំណងរបស់វិមានក្រឹមឡាំងដើម្បីត្រួតពិនិត្យការចូលប្រើប្រព័ន្ធអ៊ីនធឺណិតសម្រាប់ប្រទេសរុស្ស៊ីខណៈដែលអ្នករិះគន់និយាយថា នេះគឺជាទម្រង់នៃការត្រួតពិនិត្យលើការផ្សព្វផ្សាយ។

យោងតាម BBC Monitoring សង្កេតឃើញថានីតិវិធីរបស់រដ្ឋាភិបាលរុស្ស៊ីផ្លាស់ប្តូរច្បាប់គ្រប់គ្រងប្រព័ន្ធអ៊ីនធើណិតរបស់ខ្លួន និងអ្វីដែលឆ្លើយតបទៅនឹងហេតុការណ៍នានា ដែលកើតមានឡើងទៀតផង។ សូមបញ្ជាក់ថា វីដេអូដែលផ្សព្វផ្សាយនៅ BBC ផលិតដោយលោក Ksenia Idrisova និងលោក Alexi Peristianis ។

កម្មវិធី BBC Monitoring មានសេចក្តីរាយការណ៍ និងការវិភាគព័ត៌មាន នៅលើកញ្ចប់ទូរទស្សន៍ វិទ្យុ គេហទំព័រ និងប្រព័ន្ធបោះពុម្ពនៅទូទាំងពិភពលោក។ ដែលលោកអ្នកអាចអនុវត្តតាមដាន BBC Monitoring នៅលើបណ្តាញសង្គម Twitter និង Facebook ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here