ចំនួនអ្នកស្លាប់នៅប្រទេសស្រីលង្កាមានចំនួនប្រហែល ២៥០ នាក់មិនមែន ៣៥៩ នាក់​

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩

សារព័ត៌មាន Reuters ផ្សាយនៅថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ក្នុងការវាយប្រហារភេរវករនៅថ្ងៃអាទិត្យ​មានចំនួនប្រហែល២៥០ នាក់មិនមែន៣៥៩ នាក់​ដូចសេចក្តី​រាយការណ៍​ពីមុននោះទេ។

អគ្គនាយកសេវាសុខភាពនៅប្រទេសស្រីលង្កាលោកស្រី Anil Jasignhe ប្រាប់ភ្នាក់ងារ Reuters ក្នុងបទសម្ភាសន៍តាមទូរស័ព្ទថា “អ្នកស្លាប់អាចមានចំនួនចន្លោះពី២៥០ ឬ២៦០នាក់។ ខ្ញុំមិនទាន់អាចប្រាប់ពីចំនួនជាក់លាក់បានទេ។ ​មានបំណែក​ជាច្រើន​របស់​​រាងកាយ ហើយវាពិបាកក្នុងការផ្តល់នូវតួលេខច្បាស់លាស់”។

អនុរដ្ឋ​មន្ត្រី​ក្រសួង​ការពារជាតិស្រីលង្កាលោក Ruwan Wijewardene ប្រាប់ភ្នាក់ងារ Reutersថា​ ចំនួនអ្នក​ស្លាប់ឡើងដល់២៥៣ ដោយសារតែតួលេខមិនត្រឹមត្រូវ​ផ្តល់ដោយកន្លែងដាក់សព​របស់ ប្រទេស​នោះ។ នៅថ្ងៃទី២១ ខែមេសា ប្រទេសស្រីលង្ការងការវាយប្រហារ​ភេរវកម្មដ៏អាក្រក់​បំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។

ការបំផ្ទុះសរុបចំនួនប្រាំបីធ្វើឱ្យរញ្ជួយដល់ទីក្រុង Colombo  Negambo និង Batticaloa។ ជនល្មើសកំណត់គោលដៅលើព្រះវិហារកាតូលិក និង​សណ្ឋាគារនៅថ្ងៃបុណ្យក្នុងយប់រំលងថ្ងៃអាទិត្យ។ ក្នុងចំណោមជនល្មើសមាន​ពលរដ្ឋ​ស្រីលង្កា​ចូលរួមបំផ្ទុះគ្រាប់បែកអត្តឃាត។

LEAVE A REPLY

Please enter your comment!
Please enter your name here