មេបញ្ជាការ GRU ព្រមាននៅតំបន់អាមេរិកឡាទីនមានក្រុមភេរវករ ISIS និងអាល់កៃដាមានជំរុំ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩

លោកមេបញ្ជាការរុស្ស៊ី Igor Kostyukov និយាយថាសកម្មភាពពួកជីហាដមានទំនាក់ទំនងជាមួយរដ្ឋឥស្លាមនិងអាល់កៃដាត្រូវប្រទះឃើញនៅតំបន់អាមេរិកឡាទីននៅពេលពួកគេជ្រើសរើសយុទ្ធជននិងបញ្ជូលមនោគមន៍វិជ្ជាជ្រុលនិយមក្នុងចំណោមប្រជាជនម៉ូស្លីម។

លោក Igor Kostyukov និយាយនៅក្នុងសន្និសីទប្រចាំឆ្នាំស្តីពីសន្តិសុខអន្តរជាតិថាក្នុងចំណោមកត្តាហានិភ័យថ្មីគឺការកើតមានជំរុំហ្វឹកហាត់ជីហាដនិងកន្លែងលាក់ខ្លួននៅក្នុងតំបន់។

បច្ចុប្បន្នក្រុមជីហាដនិយមដែលកំពុងប្រតិបត្តិការនៅអាមេរិកឡាទីនមានភ្ជាប់ទៅនឹងរដ្ឋឥស្លាម (IS/ISIS) និងអាល់កៃដា។ លោក Kostyukov ព្រមានថា “ពួកគេជ្រើសរើសយុទ្ធជនដើម្បីបង្កើនឥទ្ធិពលពួកគេនៅមជ្ឈឹមបូព៌ានិងអាហ្វ្រិកខាងជើង ការប្រមូលថវិកានិងលើកកម្ពស់មនោគមវិជ្ជាជ្រុលនិយមក្នុងចំណោមប្រជាជនអ៊ីស្លាមចំនួន៦លាននាក់នៅក្នុងតំបន់” ។ លោកមិនបានប្រាប់ឈ្មោះប្រទេសជាក់លាក់ណាដែលកន្លែងជំរំជីហាឌីសត្រូវបានរកឃើញទេ។

កាលពីឆ្នាំមុនប្រធានាធិបតីហ្គីតេម៉ាឡាលោក Jimmy Morales Cabrera និយាយថាមនុស្សប្រហែល១០០នាក់ជាប់ទាក់ទងនឹងក្រុម IS និងក្រុមផ្សេងៗទៀតត្រូវចាប់ខ្លួននៅក្នុងប្រទេសរបស់គេហើយត្រូវនិរទេសទៅកន្លែងដែលពួកគេបានមក។

LEAVE A REPLY

Please enter your comment!
Please enter your name here