ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែឧសាភា ឆ្នាំ២០១៩
អនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ប្រសិនបើការប្រយុទ្ធគ្នាកើតឡើងរវាងកងកម្លាំងបដិវត្តន៍អ៊ីរ៉ង់ និងកងកម្លាំងសហរដ្ឋអាមេរិកនៅឈូងសមុទ្រ Persian នោះទីក្រុងវ៉ាស៊ីនតោននឹងត្រូវទទួលខុសត្រូវ។
លោក Seyed Abbas Araghchi ព្រមានអំឡុងថ្លែងសុន្ទរកថាមួយនៅទីក្រុងអង់ការ៉ាប្រទេសទួរគីនៅថ្ងៃអង្គារថា: «កម្លាំងទាំងពីរ(គេចាត់ទុកថាជាក្រុមភេរវករ) អាចចូលរួមក្នុងការប៉ះទង្គិចគ្នានៅឈូងសមុទ្រ Persian Gulf ឬនៅតាមតំបន់ផ្សេងទៀត»។លោកបន្តថា រឿងរ៉ាវអាក្រក់បំផុតកើតឡើងរវាងកងកម្លាំងបដិវត្តអ៊ីស្លាម (IRGC) និងបញ្ជាការដ្ឋានកណ្តាលកងទ័ពជើងទឹកអាមេរិក (CENTCOM)។
ដោយហេតុនេះពុំមានបញ្ហានោះទេដែលសហរដ្ឋអា មេរិកត្រូវទទួលខុសត្រូវចំពោះស្ថានការណ៍បែបនេះ”។ ប្រទេសអ៊ីរ៉ង់មានការព្រួយបារម្ភថា កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump’ ដើម្បីកាត់បន្ថយការនាំចូលប្រេងរបស់អ៊ីរ៉ង់នឹងនាំឱ្យក្រុងវ៉ាស៊ីនតោនព្យាយាមចាត់វិធានការក្នុងតំបន់ Strait of Hormuz ដែលជាចំណុចសំខាន់នៃពាណិជ្ជកម្មរបស់អ៊ីរ៉ង់នៅឈូងសមុទ្រ Persian Gulf ។
នៅខែមុនរដ្ឋមន្ត្រីការបរទេសរបស់អ៊ីរ៉ង់ព្រមានសហរដ្ឋអាមេរិកឱ្យត្រៀមខ្លួនចំពោះផលវិបាក ប្រសិនបើពួកគេព្យាយាមបង្អាក់ការជួញដូរប្រេងតាមច្រកសមុទ្រ។ អនុរដ្ឋមន្ត្រីបន្ថែមដែរថា យុទ្ធសាស្ត្រការទូត និងការចរចាធ្វើឱ្យបាត់បង់ដីយ៉ាងធ្ងន់ធ្ងរដោយសារតែមានកំហឹងកាន់តែកើនឡើងទៅលើគោលនយោបាយរបស់សហរដ្ឋអាមេរិក។
លោក Hassan Rouhani ប្រធានាធិបតីអ៊ីរ៉ង់ចុះហត្ថលេខាលើច្បាប់មួយដែលគេអនុម័តនាពេលថ្មីៗនេះដោយរដ្ឋសភាប្រកាសក្រុម CENTCOM ជា អង្គភាពភេរវករ។ ជំហរដ៏តឹងរ៉ឹងរបស់ក្រុងតេអេរ៉ានឆ្លើយតបទៅនឹងសេចក្តីប្រកាសរបស់លោក Donald Trump នៅខែមុនថា ឆ្មាំបដិវត្តន៍នឹងត្រូវចាត់ទុកជាអង្គការភេរវកម្ម។ នេះគឺជាលើកទីមួយហើយដែលសហរដ្ឋអាមេរិកចាត់ទុកផ្នែកមួយរបស់រដ្ឋាភិបាលជា អង្គការភេរវកម្មបរទេស។
