ប្រទេសអ៊ីស្រាអែលវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងក្រុម Hamas 

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩

យោធាអ៊ីស្រាអែលវាយប្រហារតាមអាកាសជាបន្តបន្ទាប់ប្រឆាំងនឹងក្រុម Hamas នៅតំបន់ Gaza Strip ​ ដើម្បីជាការឆ្លើយតបទៅនឹងការបាញ់បង្ហោះតាមខ្យល់​មាន​សារធាតុឆេះ និង​ផ្ទុះសំដៅលើទឹកដីរបស់ប្រទេសអ៊ីស្រាអែល នេះយោងតាមប្រភពព័ត៌មាន IDF (កងទ័ព​ការពារអ៊ីស្រាអែល) រាយការណ៍លើគណនី Twitter របស់ខ្លួននៅ​ថ្ងៃព្រហស្បតិ៍។

ក្នុងការ​ឆ្លើយតបទៅនឹងការប្រើគ្រឿងផ្ទុះ និងបង្ហោះភ្លើងពីតំបន់ហ្គាហ្សាទៅកាន់ទឹកដីប្រទេសអ៊ីស្រា អែលនៅពេលព្រឹក កងកម្លាំងអាកាសរបស់អ៊ីស្រាអែលវាយប្រហារលើគោលដៅមួយចំនួន របស់ក្រុម Hamas នៅតំបន់ Gaza ។ អ៊ីស្រាអែលទទួលថា​ពួកគេវាយប្រហារលើក្រុម យោង តាមប្រភព IDF ធ្វីតលើបណ្តាញសង្គម។

នៅចុងខែមេសាក្រុម IDF ប្រកាសថា អ៊ីស្រាអែល ប្រើ​មធ្យោបាយ​ពិសេស​អាចរាវរក និងរារាំងខ្លែងនិងប៉េងប៉ោងខ្យល់​ដែលមានសារធាតុឆេះ​និងផ្ទុះ​ដែលបង្ហោះនៅក្បែរ ព្រំដែនហ្គាហ្សាស្ទ្រីប។​ក្រុមប៉ាឡេស្ទីនចាប់ផ្តើមបង្ហោះវត្ថុងាយ ឆេះសំដៅលើទឹកដីអ៊ីស្រាអែលនៅជិតព្រំដែនតំបន់ហ្គាហ្សាក្នុងកំឡុងពេលមានការប្រមូលផ្តុំគ្នាដ៏ធំមួយនៅចុង​ខែមីនា។ កម្លាំងអ៊ីស្រាអែលចាត់ទុកថាការបាញ់បង្ហោះនោះជាអំពើភេរ វកម្ម។

ពុំមានការស្លាប់ និងរបួស ឬការខូចខាតកើតឡើងបណ្ដាលមកពីប៉េងប៉ោង និងខ្លែង​មានតម្លៃរាប់លានដុល្លារ​។ កម្លាំង IDF រាយការណ៍នៅពេលក្រោយថា “គ្រួសារអ៊ីស្រាអែល​នៅភាគខាងត្បូងប្រទេស​អ៊ីស្រាអែលឆោរឡោរដោយសម្លេងសារ៉ែនបង្ហាញ​ពីការវាយប្រហារ​តាមខ្យល់ ខណៈមានគ្រាប់រ៉ុក្កែតចំនួន ២ គ្រាប់ត្រូវគេបាញ់ចេញពីតំបន់តំបន់​ហ្គាហ្សាទៅលើ ទឹកដីប្រទេសអ៊ីស្រាអែល។

ក្រោយពីមានការប្រកាសបទឈប់​​បាញ់មួយនៅថ្ងៃទី២៦ ខែមីនា ក្រុមប៉ាឡេស្ទីនបាញ់មី​ស៊ីលប្រហែល ៣០ គ្រាប់ផ្តោតលើទឹកដីរបស់​ប្រទេស​អ៊ីស្រាអែល​នៅ​ភាគខាងត្បូង ។ ជាការ​ឆ្លើយតប  យោធាអ៊ីស្រាអែល​វាយប្រហារបកទៅលើគោលដៅ​យោធា ប៉ាឡេស្ទីនចំនួន១៥ ក្នុង​តំបន់ហ្គាហ្សាស្ទ្រីប។

LEAVE A REPLY

Please enter your comment!
Please enter your name here