ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩
ភ្នាក់ងារសារព័ត៌មានSANA រាយការណ៍ថា ក្រុមសកម្មប្រយុទ្ធមកពីក្រុមជ្រុលនិយមបាញ់ ប្រហារនៅតំបន់ជាយ Jebla ក្នុងខេត្ត Latakia របស់ប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍។ ហេតុ ការណ៍នេះបណ្តាលឱ្យជនជាតិស៊ីរីម្នាក់ស្លាប់ និងមនុស្សចំនួនបួននាក់ផ្សេងទៀតរងរបួស នៅពេលគ្រាប់កាំភ្លើងធំផ្ទុះនៅជិតតំបន់ Bakhdarma។
ការបាញ់ផ្លោងគ្រាប់រ៉ុក្កែតជាសកម្ម ភាពរបស់ក្រុមប្រដាប់អាវុធមានមូលដ្ឋាននៅជិតប្រទេសទួរគីនៅក្នុងតំបន់សុវត្ថិភាពដែល ស្ថិតនៅភាគពាយព្យខេត្តអ៊ីដលីប(Idlib )។ យោងតាមរបាយការណ៍បង្ហាញថា កងកម្លាំងស៊ីរីបាញ់តបប្រឆាំងនឹងសត្រូវដែលបំពានលើបទឈប់បាញ់ និងបំផ្លាញគ្រឿងសព្វាវុធជាច្រើន។ ពួកសកម្មប្រយុទ្ធរងការខាតបង់។
នៅសប្តាហ៍នេះក្រុមប្រដាប់អាវុធធ្វើការវាយលុកដោយទទួលបានកិច្ចការពារពីកងទ័ពរដ្ឋាភិបាលនៅភាគពាយ័ព្យស៊ីរីជាច្រើនដង។ ក្រុមភេរវជនមកពីក្រុម Jabhat al-Nusra (គេដាក់បំរាមនៅក្នុងប្រទេសរុស្ស៊ី) ចូលទៅប្រទេសស៊ីរី តាមរយៈ ព្រំដែនរបស់ប្រទេសទួរគី និងបានកាន់កាប់តំបន់ជាច្រើននៅតំបន់ភ្នំដែលស្ថិតនៅភាគខាងជើង និងភាគឦសានខេត្ត Latakia ចាប់តាំងពីឆ្នាំ២០១៤ មក។
ក្រុមសកម្មប្រយុទ្ធរបស់គណ បក្សអ៊ីស្លាមទួរគី ដែលមានកម្លាំងទាហានស៊ីឈ្នួល Uyghur (ប្រជាជនទួគីដែលរស់នៅតំបន់ស្វយ័ត Xinjiang នៅភាគពាយ័ព្យនៃប្រទេសចិន) និងក្រុមជ្រុលនិយមផ្សេងទៀតកំពុងប្រយុទ្ធជាមួយក្រុម Jabhat al-Nusra ។ ភ្នាក់ងារព័ត៌មាន SANA រាយការណ៍ថាអាជ្ញាធរទួរគីកំពុងឧបត្ថម្ភផ្នែកយោធា ការដឹកជញ្ជូន និងផ្តល់ហិរញ្ញវត្ថុ ដល់ពួកទាហានស៊ីឈ្នួលទាំងនោះ។
