ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៩
ការប៉ះទង្គិចមួយកើតឡើងក្នុងក្បួនបាតុកម្មនៅប្រទេស Venezuela បណ្តាលឱ្យមនុស្សចំនួនច្រើនជាង៣០០ នាក់រងរបួស។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃអង្គារនិងថ្ងៃពុធ។
ប្រធានអង្គការក្រៅរដ្ឋាភិបាលលោក Foro Penal Alfredo Romero បង្ហាញនៅថ្ងៃព្រហស្បតិ៍ថា មនុស្សចំនួន៤នាក់ស្លាប់ និងមនុស្សចំនួន២៤០ នាក់ត្រូវគេចាប់ឃុំខ្លួន និងមានមនុស្សចំនួនច្រើនជាង៣០០ នាក់រងរបួស (រាប់បញ្ចូលទាំងការរងរបួសពីគ្រាប់កាំភ្លើង និងកាំភ្លើងផ្សេងទៀត) ក្នុងអំឡុងពេលបាតុកម្មកើតឡើងពីថ្ងៃទី៣០ ខែមេសារហូតដល់ថ្ងៃទី១ ឧសភា។
នេះបើយោងតាមប្រសាសន៍របស់លោក Romero ដដែលបញ្ជាក់ឱ្យដឹងថា មនុស្សចំនួន២នាក់ស្លាប់ក្នុងស្រុក និងពីរនាក់ផ្សេងទៀតនៅក្នុងរដ្ឋ Aragua ។ ជនរងគ្រោះពីរនាក់គឺជាអនីតិជន។ ការប្រមូលផ្ដុំប្រវត្តិសាស្ត្របាតុកម្មចាប់ផ្តើមក្នុងទីក្រុង Caracas និងទីក្រុងមួយចំនួនផ្សេងទៀតរបស់ប្រទេស Venezuela ក្រោយពីក្រុមយោធាប៉ះទង្គិចជាមួយមេដឹកនាំក្រុមប្រឆាំងលោក Juan Guaido ។
