ពលរដ្ឋប៉ាឡេស្ទីន​និងអ៊ីស្រាអែលធ្វើបទឈប់បាញ់ក្រោយពីមានការប៉ះទង្គិចគ្នារយៈពេល២ថ្ងៃ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩

យោងតាមប្រភពព័ត៌មានពីប្រព័ន្ធផ្សព្វផ្សាយរបស់ប៉ាឡេស្ទីន និងប្រព័ន្ធផ្សព្វផ្សាយផ្សេង​ទៀតបង្ហាញឱ្យដឹងថា ក្រុម​ហាម៉ា ​និងអ៊ីស្រាអែលឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់​គ្នាមួយក្រោយពីមានការប្រឈមមុខគ្នានៅព្រំដែនហ្គាហ្សា និងប្រទេសជិតខាងរយៈពេល​ពីរថ្ងៃ​ដោយភាគីទាំងពីរសុទ្ធតែទទួលរងគ្រោះ។

យោងតាមប្រភពព័ត៌មានពីកាសែត Times of Israel បង្ហាញថា ពុំមានការបាញ់គ្រាប់រ៉ុក្កែតសោះក្នុងរយៈពេល២ ម៉ោងមុន​ពេលមានការ​ប្រកាសបទឈប់បាញ់នេះ។ គេរំពឹងថា បទឈប់បាញ់នឹងចូលជាធរមាននៅវេលាម៉ោង ៤:៣០ នាទីនៅព្រឹកថ្ងៃចន្ទ។

កិច្ចព្រមព្រៀងនេះ​រាយការណ៍ដោយអេហ្ស៊ីប និងសហភាព​អឺរ៉ុប​ហើយក៏ត្រូវប្រ​ភព​ព័ត៌មាន Reuters ទីពីរ ​និងស្ថានីយ៍ទូរទស្សន៍មួយដែលជាកម្មសិទ្ធិរបស់​ក្រុមហាម៉ាសបញ្ជាក់​ផងដែរ។ យ៉ាងហោចណាស់មានប្រជាជនប៉ាឡេស្ទីនចំនួន ២៥ នាក់​ស្លាប់ និងមនុស្សចំនួន ១២៥ នាក់ផ្សេងទៀតរងរបួសក្នុងការវាយឆ្មក់តាមអាកាសចំនួន ៣២០ លើក​ដែលធ្វើឡើងដោយក្រុម IDF ប្រឆាំងនឹងគោលដៅរបស់ក្រុមសកម្មប្រយុទ្ធនៅក្នុងតំបន់​បណ្តាញ​​​​​ចាប់តាំងពីថ្ងៃសៅរ៍។នេះបើតាមការលើកឡើងរបស់ក្រសួងសុខាភិបាល Gazan ។

មនុស្សចំនួន ៤ នាក់ក្នុងប្រទេសអ៊ីស្រាអែលស្លាប់ដោយសារការវាយប្រហារនេះ ខណៈមាន​មនុស្សចំនួន ១០នាក់ទៀតរងរបួសដោយសារគ្រាប់បែកគ្រាប់រ៉ុក្កែត គ្រាប់មីស៊ីល និងគ្រាប់​ធំដែលបាញ់ចេញពីតំបន់ហ្គាហ្សាស្ទ្រីបក្រោយពីពួកសកម្មប្រយុទ្ធបាញ់មីស៊ីលច្រើនជាង ៦០០គ្រាប់នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។ IDF មិនទាន់ធ្វើអត្ថាធិប្បាយលើរបាយ​ការណ៍បទឈប់បាញ់គ្នានៅឡើយទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here