មូលដ្ឋានអាកាសរុស្ស៊ី Khmeimim ត្រូវរងការវាយប្រហារដោយគ្រាប់រ៉ុក្កែតផ្លោងជាច្រើនគ្រាប់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩

ក្រុមសកម្មប្រយុទ្ធស៊ីរីបាញ់គ្រាប់រ៉ុកែ្កតចំនួន៣៦គ្រាប់លើមូលដ្ឋានអាកាសរុស្ស៊ី Khmeimim ក្នុងការវាយប្រហារចំនួន២លើកកាលពីថ្ងៃចន្ទ ប៉ុន្តែត្រូវបានបង្ក្រាបដោយប្រព័ន្ធការពារដែនអាកាសដោយគ្មានការរងខូចខាតឡើយ។

ការបាញ់ផ្លោងនេះចេញមកពីខេត្ត Idlib តំបន់គ្មានជម្លោះត្រួតត្រាដោយក្រុមភេរវករ Hayat Tahrir al-Sham (អតីតក្រុម Al-Nusra) នេះបើយោងតាមសម្តីលោកឧត្តមសេនីយ៍ប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសការបង្រួបបង្រួមស៊ីរី Viktor Kupchishin។

ក្រុមសកម្មប្រយុទ្ធប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីបាញ់ប្រហារមូលដ្ឋានជាច្រើនជាច្រើនគ្រាប់ ប៉ុន្តែត្រូវបង្ក្រាបដោយប្រព័ន្ធការពារអាកាសរុស្សី Khmeimim ។

លោក Kupchishin បន្ថែមថា យន្តហោះចម្បាំងរុស្ស៊ី និងកាំភ្លើងធំស៊ីរីទប់ស្កាត់ទីតាំងដែលគ្រាប់រ៉ុកែតត្រូវបានបាញ់ទាន់ពេលវេលា។

LEAVE A REPLY

Please enter your comment!
Please enter your name here