ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩
កងកម្លាំងសន្ដិសុខស៊ីរីបំផ្ទុះគ្រាប់បែកក្នុងរថយន្តមួយនៅស្រុកZahra ក្នុងទីក្រុង Homsស្ថិតនៅភាគខាងលិចប្រទេសស៊ីរី។ ទីភ្នាក់ងារព័ត៌មាន SANA របស់ប្រទេសស៊ីរីរាយការណ៍ថា រថយន្តនោះត្រូវគេបំពាក់ដោយគ្រឿងផ្ទុះ C-៤ ។
ឡាននោះរងការ ខាតទាំងស្រុង និងឆេះមើលទៅសល់តែផេះ។ ស្រុក Zahra គឺជាផ្ទះរបស់ជនជាតិ Alawite មានចំនួនប្រមាណ ១២ ភាគរយនៃចំនួនប្រជាជនក្នុងប្រទេស។ ប្រធានាធិបតីស៊ីរីលោក Bashar Assad ទទួលបានកិច្ចស្វាគមន៍ពីសំណាក់ជនជាតិភាគតិចផងដែរ។
ស្រុកនោះធ្លាប់រងការវាយប្រហារពីពួកឧទ្ទាមស៊ុននី។ កងទ័ពស៊ីរីរំដោះទីបញ្ជាការពីរដ្ឋអ៊ីស្លាមចុងក្រោយក្នុងខេត្តនេះនៅរដូវក្តៅឆ្នាំ២០១៧ ដោយធ្វើការអះអាងថាដណ្តើមទីក្រុងបាននៅដើម ខែឧសភា។
