ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នំា២០១៩
ក្រុមសកម្មប្រយុទ្ធបាញ់កាំភ្លើងនៅខេត្ត Latakia Idlib និងក្រុង Aleppo ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយ។ ប្រភពព័ត៌មានពីប្រមុខមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីប៉ះទង្គិចលោក Viktor Kupchishin មានប្រសាសន៍នៅថ្ងៃអង្គារ។
លោកមានប្រសាសន៍ថា “ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយពួកសកម្មប្រយុទ្ធវាយដណ្តើមតំបន់ Jubb al–Mgara Quinshiba Ruieset Iskander Qesab និងSafar នៅក្នុងខេត្ត Latakia តំបន់Safsafa និងNiha នៅក្នុងខេត្តIdlib និងតំបន់Rashidin នៅក្រុងAleppo ”។
លោកបន្ថែមថា ក្រុមមន្រ្តីរបស់មជ្ឈមណ្ឌលផ្សះផ្សាជាតិរុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌នៅខេត្ត Deir ez-Zor ដោយចែកស្បៀងអាហារដល់ប្រជាពលរដ្ឋចំនួន ៥០០នាក់។
