មនុស្សជិត៣៤០នាក់ត្រូវឃាត់ខ្លួនក្នុងការតវ៉ានៅប្រទេស Venezuela

0

ប្រភពព័ត៌មានពី Tass ចេញផ្សាយថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៩

ក្រុមអ្នកអនុវត្តច្បាប់ប្រទេស Venezuela  ឃាត់មនុស្សចំនួនជិត ៣៤០នាក់​​​ក្នុង​ការតវ៉ាដែលចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា។ ប្រមុខអង្គការក្រៅរដ្ឋា​ភិបាល​លោក Alfredo Romero មានប្រសាសន៍នៅថ្ងៃអង្គារថា “ចាប់តាំងពីថ្ងៃទី៣០ ​ខែមេសា​មនុស្សចំនួន ៣៣៨នាក់ត្រូវគេឃាត់ខ្លួនក្នុងអំឡុងពេលមានតវ៉ាចំពោះលើផ្នែក​នយោ​​បាយ។

លោកស្រី Romero បញ្ជាក់ថាបច្ចុប្បន្ននេះមានអ្នកទោសនយោបាយ​ចំនួន​៨៥៧នាក់នៅក្នុងប្រទេស Venezuela ។ នៅថ្ងៃអង្គារទី៣០​ ខែមេសាមេដឹកនាំ​ប្រឆាំង​លោក Juan Guaido បង្ហោះវីដេអូមួយនៅលើគណនី Twitter របស់គាត់ដោយអំពាវ​នាវ​អោយយោធាធ្វើប្រតិបត្តិការតាមផ្លូវដើម្បីដណ្តើមអំណាចក្នុងប្រទេស។

ការតវ៉ាប្រឆាំង​រដ្ឋាភិបាលកើតឡើងនៅទីក្រុង Caracas និងទីក្រុងផ្សេងក្នុងប្រទេស Venezuelan។ មនុស្សចំនួន ៥នាក់ស្លាប់ និងមនុស្សចំនួន ១០នាក់ផ្សេងទៀតរងរបួសនៅពេលបាតុករប៉ះ​ទង្គិច​​ជាមួយបុគ្គលិកបម្រើសេវាកម្មសន្តិសុខ។

LEAVE A REPLY

Please enter your comment!
Please enter your name here