ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០១៩
ក្រុមមន្ត្រីសន្តិសុខនិយាយថា រថយន្តបំផ្ទុះគ្រាប់បែកមួយបានតម្រង់គោលដៅទៅលើអង្គការជំនួយអន្តរជាតិមួយនៅក្នុងតំបន់មួយក្នុងរដ្ឋធានីកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃពុធនេះ។
ការវាយប្រហារនេះកើតឡើងនៅថ្ងៃទីបីនៃពិធីបុណ្យរ៉ាម៉ាដានរបស់មូស្លីមដែលមានការតម្រង់គោលដៅទៅលើការិយាល័យមិនរកប្រាក់ចំណេញ Counterpart International នៅក្នុងតំបន់ Shahr Naw នៃក្រុងកាប៊ុល។
យោងតាមអ្នកនាំពាក្យក្រសួងសុខាភិបាល លោក Wahidullah Mayar អោយដឹងថា មនុស្ស ៩នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយមានការរងរបួសជាច្រើន។ ក្រសួងមហាផ្ទៃម្នាក់និយាយថា វាមានការផ្ទុះកាំភ្លើងនៅក្នុងតំបន់នេះ។ សារព័ត៌មានរ៉យទ័ររាយការណ៍ថា ទីតាំងនៃការផ្ទុះនេះស្ថិតនៅជិតការិយាល័យអគ្គមេធាវី នេះបើតាមរ៉យទ័រដកស្រង់ចេញពីសាក្សីម្នាក់៕