សំបុកពួកក្រុមភេរវករនៅក្នុងខេត្តIdlib ប្រទេសស៊ីរីគួរតែកម្ចាត់ចេញ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩

រដ្ឋមន្ដ្រីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍នៅថ្ងៃពុធថា​មូលដ្ឋាន អាកាស Khmeimim នៅប្រទេសស៊ីរីរងការវាយប្រហារពីក្រុមភេរវជន Jabhat al-Nusra ​ក្នុង​ខេត្ត Idlib នាពេលថ្មីៗនេះ  ហើយលោកបន្ថែមថាសំបុកក្រុមភេរវករត្រូវតែកម្ចាត់ចេញ។

លោកធ្វើសេចក្តីថ្លែងការណ៍នៅក្នុងសន្និសីទសារព័ត៌មានមួយជាមួយសមភាគីអ៊ីរ៉ង់គឺលោក Mohammad Javad Zarif នៅក្នុងទីក្រុងម៉ូស្គូ។ លោក Lavrov មានប្រសាសន៍ថានៅក្រោម​ឈ្មោះ​​ថ្មី Hayat Tahrir al-Sham​ ក្រុមភេរវករមិនត្រឹមតែអាចគ្រប់គ្រងស្ថានភាពនៅទីនោះទេ ​ប៉ុន្តែថែមទាំងអាចវាយប្រហារលើកងទ័ពស៊ីរី និងលើតំបន់តាំងទីលំនៅ។

ប្រមុខមជ្ឈ​មណ្ឌលសម្រុះសម្រួលស៊ីរីលោកឧត្តមសេនីយ៍ Viktor Kupchishin មានប្រសាសន៍នៅថ្ងៃអង្គារថា ពួកសកម្មប្រយុទ្ធបំពានលើបទឈប់បាញ់គ្នានៅខេត្ត Aleppo  Idlib និង Latakia ក្នុងប្រ​ទេស​ស៊ីរីក្នុងរយៈពេលក្រោយពី ២៤ ម៉ោងកន្លងផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here