ការបាញ់សម្លាប់នៅសាលារៀនក្នុងរដ្ឋខូឡូរ៉ាដូបណ្តាលក្មេងជំទង់ម្នាក់ស្លាប់

0

ប្រភពព័ត៌មានពី CNA ចេញផ្សាយថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩

សិស្សម្នាក់ដែលស្លាប់នៅថ្ងៃអង្គារទី៧ ឧសភានេះត្រូវរងការបាញ់នៅវិទ្យាល័យមួយនៅជាយក្រុង Denver ស្ថិតក្នុងចំណោមសិស្សមួយក្រុម នេះបើយោងតាមសាក្សីឃើញផ្ទាល់ភ្នែក។ ក្មេងប្រុសអាយុ ១៨ឆ្នាំមកពីសាលាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) នៅសាលារៀន Highlands Ranch រដ្ឋខូឡូរ៉ាដូត្រូវកំណត់អត្តសញ្ញាណដោយគ្រួសាររបស់គាត់ថាឈ្មោះ Kendrick Ray Castillo ។

ប៉ូលិសនិយាយនៅថ្ងៃពុធនេះថា គាត់គឺជាសិស្សថ្នាក់កម្រិតខ្ពស់ម្នាក់ដែលទើបតែបញ្ចប់ការសិក្សាបានត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ ខណៈដែលពួកគេបន្តស្វែងរកមូលហេតុនៅក្នុងការវាយប្រហារដែលក្នុងនោះសិស្សសាលា ៨នាក់ទៀតក៏រងរបួសផងដែរ។

លោក Nui Giasolli ប្រាប់ទៅកាន់ NBC News ថា “Kendrick និយាយប្រាប់គាត់” នេះសំដៅទៅលើមនុស្សចាស់ក្នុងចំណោមជនសង្ស័យបាញ់ប្រហារពីរនាក់ដែលត្រូវចាប់ខ្លួនឈ្មោះ Devon Erickson អាយុ ១៨ឆ្នាំដែលត្រូវឃុំខ្លួនពីបទឃាតកម្ម និងប៉ុនប៉ងធ្វើឃាតកម្ម។

លោកនិយាយថា “គាត់បាញ់សម្លាប់ Kendrick ហើយវាផ្តល់ឱ្យយើងទាំងអស់គ្នានូវពេលវេលាគ្រប់គ្រាន់ដើម្បីពួនក្រោមតុរបស់យើងដើម្បីឱ្យយើងមានសុវត្ថិភាព និងរត់ឆ្លងកាត់បន្ទប់ដើម្បីគេចខ្លួន” ។ Cece Bedard ដែលស្គាល់ Castillo ចាប់តាំងពីសាលាបឋមសិក្សានិយាយថានាងស្រក់ទឹកភ្នែកនៅពេលនាងលឺថាមិត្តភក្តិរបស់នាងស្លាប់ ប៉ុន្តែនាងមិនភ្ញាក់ផ្អើលចំពោះទង្វើដែលមិនគិតតែពីខ្លួនឯងនោះទេ។ Bedard និយាយនៅថ្ងៃពុធនេះថា «ខ្ញុំប្រាកដក្នុងចិត្តថាលោកនឹងធ្វើអ្វីដែលលោកគិតថាលោកអាចជួយមនុស្សគ្រប់គ្នា»៕

LEAVE A REPLY

Please enter your comment!
Please enter your name here