ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩
ប្រភពសន្តិសុខមួយនិយាយថាកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ធ្វើការសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៩នាក់កាលពីថ្ងៃពុធនេះ ក្នុងប្រតិបត្តិការបោសសម្អាតនៅក្នុងខេត្តAnbar។ ថ្លែងប្រាប់គេហទំព័រពត៌មានAlmaalomah ប្រភពនិយាយថាកងកម្លាំងប្រឆាំងភេរវកម្មនៅក្នុងខេត្ត Anbar ធ្វើការសម្លាប់ពួកភេរវកររដ្ឋអ៊ីស្លាម៩នាក់ដែលក្រុមនេះមានផែនការចាប់ផ្តើមធ្វើការវាយប្រហារប្រឆាំងនឹងកងកម្លាំងសន្ដិសុខដែលដាក់ពង្រាយនៅក្នុងស្រុកAr-Rutbah ភាគខាងលិចខេត្តAnbar។
ផងដែរកងសន្តិសុខក៏បានបំផ្លាញផ្លូវរូងក្រោមដីរបស់រដ្ឋអ៊ីស្លាមជាច្រើនកន្លែង និងធ្វើកាខយនៅក្នុងស្រុក រឹបអូសឃ្លាំងដែលលាក់ទុកគ្រាប់រំសេវដ៏ធំមួយកន្លែងរបស់រដ្ឋអ៊ីស្លាម។ គួររំលឹកថាប្រទេសអ៊ីរ៉ាក់បានប្រកាសពីការដួលរលំនៃឥទ្ធិពលដែនដីអ៊ីស្លាមកាលពីខែវិច្ឆិកាឆ្នាំ២០១៧ ជាមួយនឹងការកាន់កាប់ឡើងវិញលើទីក្រុងRawa ដែលជាទីក្រុងមួយស្ថិតនៅលើព្រំដែនភាគខាងលិចរបស់ខេត្តAnbar និងព្រំដែនស៊ីរីដែលជាបន្ទាយចុងក្រោយរបស់ក្រុមនេះស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់។
IS បានប្រកាសរដ្ឋអ៊ីស្លាមដោយខ្លួនឯងនៅក្នុងទឹកដីមួយភាគបីនៃប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ក្រោយមកក៏មានយុទ្ធនាការរបស់រដ្ឋាភិបាលដែលគាំទ្រដោយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយអាមេរិក និងកងកម្លាំងយោធាប៉ារ៉ាចាប់ផ្តើមវាយប្រហារកាលពីឆ្នាំ២០១៦ ដើម្បីធ្វើការកាន់កាប់លើតំបន់ទាំងឡាយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយពួកIS និងធ្វើការកាន់កាប់ឡើងវិញទាំងអស់លើទីជម្រកទាំងឡាយរបស់ពួកIS ដែលភាគច្រើនស្ថិតនៅក្នុងរដ្ឋធានីMosul ដែលរដ្ឋធានីដែលក្រុមនេះធ្លាប់ប្រកាសបង្កើតរដ្ឋអ៊ីស្លាមរបស់ពួកគេកាលពីពេលកន្លងមក។
