ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩
តាមសារព័ត៌មានក្នុងស្រុករាយការណ៍ថា ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់ ៣នាក់ស្លាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះចំពេលដែលមានប្រតិបត្តិការសន្តិសុខកំពុងប្រព្រឹត្តទៅនៅទីក្រុង Pulwama ក្នុងរដ្ឋ Jammu និង Kashmir ។
ទាហានឥណ្ឌាម្នាក់ក៏ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងការប្រឈមមុខគ្នានេះដែរ ខណៈកងទ័ពនៃកងកម្លាំងប៉ូលិសបម្រុងកណ្តាល(Central Reserve Police Force), Rashtriya Rifles និងក្រុមប្រតិបត្ដិការពិសេស (Special Operations Group) ធ្វើប្រតិបតិ្តការស្វែងរករួមគ្នាផងដែរ។
ការចូលប្រើប្រាស់អ៊ីនធឺណិតនៅក្នុងតំបន់នេះត្រូវគេរាយការណ៍ថាបានកាត់ផ្តាច់ចំពេលដែលប្រតិបត្តិការសន្តិសុខកំពុងតែបន្តនោះ៕
