ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩
ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថាប្រភពមួយដែលជិតស្និទ្ធនឹងក្រសួងការពារជាតិបារាំងនិយាយនៅថ្ងៃពុធនេះថា ប្រទេសបារាំងមិនមានផែនការក្នុងការផ្អាកសកម្មភាពបណ្តុះបណ្តាលយោធានៅអ៊ីរ៉ាក់នោះទេ។
“វាមិនមានការផ្លាស់ប្តូរណាមួយពាក់ព័ន្ធនឹងការចូលរួមរបស់បារាំងនៅពេលនេះទេ” ។ បច្ចុប្បន្នប្រទេសបារាំងមានបុគ្គលិកបណ្តុះបណ្តាលយោធាចំនួន ៣០០នាក់នៅក្នុងប្រទេសអ៊ីរ៉ាក់។
ប្រទេសអាល្លឺម៉ង់ និងហូល្លង់និយាយនៅថ្ងៃពុធថា ពួកគេផ្អាកការបណ្តុះបណ្តាលផ្នែកយោធានៅអ៊ីរ៉ាក់ខណៈដែលសហរដ្ឋអាមេរិកព្រមានពីការកើនឡើងនូវការគម្រាមកំហែងពីកងកម្លាំងដែលគាំទ្រដោយប្រទេសអ៊ីរ៉ាក់នៅពេលដែលមានភាពតានតឹងរវាងក្រុងវ៉ាស៊ីនតោន និងក្រុង Tehran។
ក្រសួងការបរទេសអាមេរិកបញ្ជាឱ្យដកបុគ្គលិកខ្លះចេញពីស្ថានទូតរបស់ខ្លួននៅទីក្រុងបាដាដ និងស្ថានកុងស៊ុលនៅទីក្រុង Erbil ផងដែរ៕
