ប៉ូលិសស្រីលង្កាដាក់បម្រាមគោចរពេលយប់បន្ទាប់ពីមានកុបកម្មប្រឆាំងនឹងមូស្លីមថ្មី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩

ប៉ូលិសស្រីលង្កាចាប់ខ្លួនជនសង្ស័យជាង ១០០នាក់ និងដាក់បំរាមគោចរពេលយប់នៅក្នុងតំបន់ដែលមានអំពើហឹង្សានៅថ្ងៃពុធនេះបន្ទាប់ពីមានកុបកម្មប្រឆាំងនឹងមូស្លីម។

អ្នកនាំពាក្យប៉ូលិសលោក Ruwan Gunasekera និយាយថាមនុស្ស ៧៨នាក់ដែលត្រូវចាប់ខ្លួននៅក្នុងខេត្តភាគខាងជើងដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតត្រូវបញ្ជូនទៅកន្លែងឃុំឃាំង ខណៈដែលអ្នកផ្សេងទៀតត្រូវឃុំខ្លួនបន្ទាប់ពីប្រមាញ់បាននៅតំបន់ផ្សេងទៀត។

ប៉ូលិសបន្ថែមប្រមាណជា ៥.៥០០នាក់ត្រូវគេដាក់ពង្រាយនៅក្នុងខេត្តនេះដើម្បីទប់ស្កាត់អំពើហិង្សាកាលពីថ្ងៃចន្ទនេះ។ ផ្ទះឯកជនហាងជាច្រើន និងហាងពាណិជ្ជកម្មដែលកាន់កាប់ដោយមូស្លីមត្រូវបំផ្លាញ ហើយវិហារអ៊ីស្លាមជាច្រើនក៏ត្រូវបំផ្លាញផងដែរ។

អ្នកកាន់សាសនាឥស្លាមនៅស្រីលង្កាកំពុងតស៊ូដើម្បីសងសឹកដោយសារព្រះវិហារចំនួនបី និងសណ្ឋាគារប្រណិតចំនួនបីទៀតត្រូវបំផ្ទុះដោយក្រុមជ្រុលនិយមអ៊ីស្លាមនៅថ្ងៃទី២១ មេសាដោយសម្លាប់មនុស្ស ២៥៨នាក់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here