ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩
ប៉ូលិសអ៊ីរ៉ាក់ចាប់ខ្លួនជនសង្ស័យ៣នាក់កាលពីថ្ងៃអាទិត្យនេះដែលបានសម្លាប់ក្មេងស្រីអាយុ៥ ឆ្នាំម្នាក់នៅក្នុងខេត្តDiyala។ ថ្លែងប្រាប់ទីភ្នាក់ងារពត៌មានBaghdad Today ឧត្តមសេនីយ៍ឯកFaisal al-Abadi អគ្គស្នងការប៉ូលិសខេត្តDiyala បាននិយាយថាបុរស៣នាក់សង្ស័យថាបានសម្លាប់កុមារីម្នាក់ក្នុងក្រុងal-Zahraa ខណ្ឌKhalis ភាគខាងជើងខេត្តDiyala ត្រូវបានចាប់ខ្លួនភ្លាមៗបន្ទាប់ពីក្រុមសន្តិសុខមួយក្រុមបង្កើតឡើងដើម្បីធ្វើការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ។
ប៉ូលិសកំពុងសួរចម្លើយជនសង្ស័យទាំង៣នាក់នេះ ហើយចំពោះមូលហេតុនៃការការសម្លាប់នេះមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ គួររំលឹកថានាងZahraa Mohammed អាយុ៥ឆ្នាំត្រូវបានប្រទះឃើញស្លាប់កាលពីយប់ថ្ងៃសៅរ៍នៅជិតផ្ទះរបស់នាងក្នុងក្រុងal-Zahraa ខណ្ឌKhalis។
