ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩
ជនជាតិប៉ូឡូញម្នាក់ត្រូវចាប់ខ្លួនពីបទលួចយកផ្នែកគ្រឿងប្រព័ន្ធការពារ S-៣០០ទៅឱ្យអ្នកផ្គត់ផ្គង់ប៉ូឡូញម្នាក់ទៀតត្រូវតុលាការកាត់ទោសនៅទីក្រុងម៉ូស្គូពីបទចារកម្ម។ តុលាការក្រុងម៉ូស្គូប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារថា លោកMarian Radzajewski មានកំហុស កាត់ទោសឱ្យជាប់គុករយៈពេល១៤ឆ្នាំនៅក្រោមការគ្របគ្រងដ៏តឹងរ៉ឹង។
ការជំនុំជម្រះនេះបិទចំពោះសាធារណជនព្រោះវាពាក់ព័ន្ធនឹងសម្ភារៈដែលរដ្ឋាភិបាលរុស្ស៊ីចាត់ទុកថា ជាការសម្ងាត់។ យោងតាមប្រភពភ្នាក់ងារសន្តិសុខសហព័ន្ធ រុស្ស៊ី (FSB) បង្ហាញឱ្យដឹងថា បុរសនោះត្រូវអ្នកផ្គត់ផ្គង់ជាយោធាប៉ូឡូញនាំមុខក្នុងការលួចគ្រឿងបន្លាស់ ហើយសន្យានឹងនាំពួកគេត្រឡប់ទៅប្រទេសកំណើតវិញ។
ក្រុមមន្ត្រីរុស្ស៊ីនិយាយថា លោក Radzajewski ត្រូវគេចាប់ខ្លួន ខណៈលោកកំពុងព្យាយាមចរចារលើកិច្ចព្រមព្រៀងនោះ។ នៅដើមខែមីនា លោកប្រធានាធិបតី Vladimir Putin មានប្រសាសន៍ថា “បុគ្គលិកចំនួន ១២៩នាក់ និងភ្នាក់ងាររបស់សេវាកម្មពិសេសបរទេសចំនួន ៤៦៥នាក់ ត្រូវគេទប់ស្កាត់នៅប្រទេសរុស្ស៊ីក្នុងឆ្នាំ២០១៨។
ប្រព័ន្ធការពារផលិតដោយសូវៀត S-៤០០ នៅតែមានអ្នករីករាយប្រើប្រាស់ច្រើនណាស់នៅតាមបណ្តាប្រទេសជាច្រើនដូចជាប្រទេសកូរ៉េខាងជើង វេណេហ្ស៊ូឡា និងអ៊ីរ៉ង់។ ទន្ទឹមនឹងនេះដែរ ការលក់ប្រព័ន្ធ S-៤០០ ទៅកាន់ប្រទេស ទួរគី និងប្រទេសឥណ្ឌានៅតែអនុវត្តបន្តបណ្តាលឱ្យមានចំណងជើងព័ត៌មានឥតឈប់ឈរធ្វើឱ្យក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួនទទូចថា ពួកគេ(ទួរគី និងឥណ្ឌា) គួរតែបញ្ឈប់កិច្ចព្រមព្រៀងជាមួយរុស្ស៊ី។