លោកZarif រិះគន់ភាពលាក់ពុតរបស់ទីក្រុងវ៉ាស៊ីនតោនដែលប្រើល្បិចសម្លាប់មនុស្ស

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩

ប្រទេសអ៊ីរ៉ង់មិនបានអនុវត្តន៏កម្មវិធីអាវុធនុយក្លេអ៊ែរ ឬអាវុធផ្សេងទៀតដែលនាំឱ្យមានការបំផ្លាញដ៏ធំធេងដោយសារតែប្រទេសអ៊ីរ៉ង់មានការប្តេជ្ញាចិត្តចំពោះគោលការណ៍សាសនា នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសលោក Javad Zarif រិះគន់សហរដ្ឋអាមេរិកចំពោះភាពរើសអើងមនុស្សធម៌។

តាមរយៈការថ្លែងទៅកាន់ក្រុមទាហានជើងចាស់អ៊ីរ៉ង់នៅថ្ងៃអង្គារ រដ្ឋមន្រ្តីការបរទេសរូបនេះរិះគន់លើគំនិតទីក្រុងវ៉ាស៊ីនតោនអំពាវនាវឱ្យមានការវាយប្រហារនៅសប្តាហ៍មុន ដោយការវាយប្រហារនោះបង្កការព្រួយបារម្ភថា អាចនឹងសម្លាប់មនុស្សចំនួន ១៥០នាក់  នេះយោងតាមប្រភពភ្នាក់ងារសារព័ត៌មាន IRIB។

ភាពតានតឹងជាច្រើនខែរវាងក្រុងវ៉ាស៊ីនតោន និងទីក្រុងតេរ៉ានឈានដល់កម្រិតកំពូលនៅសប្តាហ៍មុន នៅពេលដែលប្រធានាធិបតីអាមេរិក លោក Donald Trump បញ្ជាឱ្យមានការវាយប្រហារតាមអាកាសកំណត់គោលដៅនៅប្រទេសអ៊ីរ៉ង់ដើម្បីជាការឆ្លើយតបចំពោះការបាញ់ទម្លាក់យន្តហោះស៊ើបការរបស់សហរដ្ឋអាមេរិកនៅឈូងសមុទ្រអូម៉ង់។

ខណៈពេលដែលមានការអំពាវនាវឱ្យមានការវាយប្រហារដល់នាទីចុងក្រោយ លោកTrump គំរាមកំហែងដល់សាធារណរដ្ឋអ៊ីស្លាមដោយអះអាងថា នឹងកម្ទេចពួកគេ ហើយនឹងបន្តធ្វើការវាយប្រហារទៀត ដោយអនុវត្តដាក់ទណ្ឌកម្មលើសេដ្ឋកិច្ចថ្មី។ នៅឆ្នាំមុន លោក Trump ដកសមាសភាពសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលចុះហត្ថលេខារវាងអ៊ីរ៉ង់ និងសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមានប្រទេសចិន  រុស្ស៊ី  បារាំង អង់គ្លេស និង អាឡឺម៉ង់ និងកំពុងអនុវត្តទណ្ឌកម្មរបស់អាមេរិកឡើងវិញ។

ខណៈពេលដែលប្រទេសអ៊ីរ៉ង់ និងប្រទេសហត្ថលេខីដទៃទៀតនៅតែស្ថិតក្នុងកិច្ចព្រមព្រៀងនេះ អង្គការឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិនៅតែបន្តបញ្ជាក់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ស្ថិតក្រោមការឈ្លាំមើលរបស់ខ្លួន។ ទីក្រុងវ៉ាស៊ីនតោនទទូចចង់ធ្វើការចរចាដើម្បីទទួលបានកិច្ចព្រមព្រៀងកាន់តែប្រសើរ។

ដើម្បីឆ្លើយតបទៅនឹងការដាក់ទណ្ឌ​កម្មថ្មី ប្រទេស​អ៊ីរ៉ង់បង្កើនបរិមាណចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមចំនួន ៤ដងនៅខែឧសភា ហើយប្តេជ្ញាថា នឹងបង្កើនគុណភាពកម្រិតខ្ពស់ ប្រសិនបើក្រុងវ៉ាស៊ីនតោនមិនវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងវិញនៅត្រឹមខែកក្កដា។ ទណ្ឌកម្មរបស់អាមេរិកគឺជាការជម្រុញដ៏ធំមួយដល់ប្រទេសអ៊ីរ៉ង់ក្នុងការបន្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ហើយវាធ្វើឱ្យការចូលរួមរបស់ក្រុងវ៉ាស៊ីនតោនក្លាយជាធាតុសំខាន់ក្នុងកិច្ចព្រមព្រៀងនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here