ការវាយប្រហារអត្តឃាតពីរលើកលើគោលដៅលើប៉ូលិសនៅរដ្ឋធានី Tunis

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩

រដ្ឋធានី Tunis រង្គើដោយសាមានការវាយប្រហារពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតចំនួនពីរនាក់ ។ ហេតុការណ៍នោះសម្លាប់មន្ត្រីប៉ូលិសម្នាក់។ ការបំផ្ទុះលើកដំបូងកើតឡើងលើផ្លូវ Charles de Gaulle ជិតស្ថានទូតបារាំងសម្លាប់មន្ត្រីម្នាក់ និងបណ្តាលឱ្យប៉ូលិសម្នាក់ និងជនស៊ីវិលចំនួន ៣នាក់រងរបួស។

នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងមហាផ្ទៃ។ អ្នកបំផ្ទុះគ្រាប់បែកទី២ បំផ្ទុះខ្លួនឯងនៅជិតស្ថានីយ៍ប៉ូលិសនៅក្នុងស្រុក Al-Qarjani ។ បំណែករាងកាយខ្ទាតតាមដងផ្លូវខណៈពេលដែលសេវាសង្គ្រោះបន្ទាន់ប្រញាប់ប្រញាល់ជម្លៀសអ្នករងរបួស។ ពុំមានការប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារភ្លាមៗទេ ប៉ុន្តែប្រទេសTunisia ធ្លាប់ប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធដែលកំពុងប្រតិបត្តិការនៅតាមតំបន់ព្រំដែនជាមួយប្រទេស Algeria ចាប់តាំងពីឆ្នាំ២០១១ មក។

រដ្ឋអ៊ីស្លាមធ្លាប់ធ្វើការវាយប្រហារដោយប្រើកាំភ្លើងប្រឆាំងជនស៊ីវិល និងភ្ញៀវទេសចរនៅឯរមណីយដ្ឋានមួយក្នុងទីក្រុង Port El Kantaoui ក្នុងឆ្នាំ២០១៥ ដោយហេតុការណ៍នោះសម្លាប់មនុស្សចំនួន ៣៨នាក់។ ការវាយប្រហារនៅថ្ងៃព្រហស្បតិ៍កើតឡើងក្នុងអំឡុងពេលរដូវប្រាំង និងមុនពេលបោះឆ្នោតជាច្រើនខែ។

LEAVE A REPLY

Please enter your comment!
Please enter your name here