ក្រុមហ៊ុនBoeingចោទពីបទជួលអ្នកសរសេរ softwareយន្តហោះតែ៩ដុល្លារ/មួយម៉ោង

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩

ក្រុមហ៊ុនអាកាសចរណ៍ Boeing ជួលអ្នកម៉ៅការសរសេរកម្មវិធីនៅខាងក្រៅ (outsourcing)  ដែលយកថ្លៃទាបឱ្យអភិវឌ្ឍផ្នែក software និងត្រួតពិនិត្យគុណភាពយន្តហោះដើម្បីកាត់បន្ថយលើការចំណាយ។  ក្រុមការងារ Bloomberg រកឃើញ និងលើកឡើងថា  ការត្រួតពិនិត្យគុណភាពមិនគ្រប់អាចជាកត្តាបណ្តាលឱ្យមានគ្រោះថ្នាក់ដល់យន្តហោះ ៣៧៣ MAX។

អ្នកម៉ៅការអភិវឌ្ឍន៍ software (ពួកគេបម្រើការងារឱ្យក្រុមហ៊ុន Indian HCL Technologies Ltd និងក្រុមហ៊ុន Cyient Ltd) និស្សិតផ្នែកសរសេរកម្មវិធីកុំព្យូទ័រ ដែលទើបតែនឹងបញ្ចប់ការសិក្សាថ្មីៗឱ្យអភិវឌ្ឍន៍ software ដោយឱ្យថ្លៃឈ្នួលតែ ៩ដុល្លារក្នុងមួយម៉ោង ដោយនោះជាតម្លៃឈ្នួលតិចជាងវិស្វករកំពុងធ្វើការក្នុងក្រុមហ៊ុន Boeing ចំនួន ៤ដង។

ក្រុមហ៊ុន Boeing រាយការណ៍ថា  ក្រុមហ៊ុនជួលអ្នកម៉ៅការសរសេរកម្មវិធី (outsourcing) ឱ្យសរសេរកម្មវិធីសម្រាប់ការបង្ហាញ (flight-display) និងកម្មវិធីសម្រាប់តេស្ត(flight-test)។ ខណៈពេលដែលកូដចុងក្រោយបានធ្វើតាមស្តង់ដារដ៏តឹងរឹងរបស់ក្រុមហ៊ុន Boeing  ប៉ុន្តែប្រសិទ្ធភាពរបស់វាមិនដូចការរំពឹងទុកទេដោយសារតែអ្នកម៉ៅការរងសម្ពាធពីការបញ្ជាមិនឱ្យមានការកែប្រែកូដច្រើន ដែលជាហេតុអាចបណ្តាលឱ្យមានការពន្យារពេល។

លោក Mark Rabin អតីតវិស្វករផ្នែក software របស់ក្រុមហ៊ុន Boeing ធ្លាប់ធ្វើការក្នុងក្រុម flight-test ប្រាប់ភ្នាក់ងារព័ត៌មាន Bloomberg ថា “ វាមានភាពចម្រូងចម្រាសណាស់ ព្រោះកូដរបស់អ្នកម៉ៅការមានប្រសិទ្ធទាបជាងកូដរបស់វិស្វករក្នុងក្រុមហ៊ុនBoeing”។ គួរំលឹកផងដែរថា យានអវកាសរបស់អាមេរិកធ្លាក់នៅក្នុងទឹកក្តៅ ក្រោយពីមានគ្រោះថ្នាក់រវាងយន្តហោះ ៧៣៧ MAX  ចំនួនពីរ ហើយហេតុការណ៍នោះថែមទាំងបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន ៣៤៦នាក់។

LEAVE A REPLY

Please enter your comment!
Please enter your name here