ប្រទេសរុស្ស៊ីគាំទ្រដល់ប្រទេសបារាំង និងចក្រភពអង់គ្លេសក្នុងការកាត់បន្ថយអាវុធនុយក្លេអ៊ែរ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

លោក Sergey Ryabkov អនុរដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីមានប្រសាសន៍នៅថ្ងៃចន្ទថា ក្រុងម៉ូស្គូគាំទ្រដល់ប្រទេសបារាំង និងចក្រភពអង់គ្លេសក្នុងដំណើរការរំសាយអាវុធនុយក្លេអ៊ែរ។ អ្នកការទូតប្រាប់ក្លឹបពិភាក្សាអន្តរជាតិ Valdai ថា នៅពេលដែលមានភារកិច្ចទប់ស្កាត់ការគ្រប់គ្រងអាវុធក្នុងសកម្មភាពជាក់ស្តែង ប្រទេសរុស្ស៊ីនឹងកំណត់ឱ្យច្បាស់អំពីបញ្ហាក្នុងការនាំយករបស់ប្រទេសអង់គ្លេស និងបារាំង។​

យោងតាមប្រសាសន៍របស់លោក Ryabkov បន្ថែមថា រដ្ឋទាំងពីរ គឺជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិក ដែលមានសក្ដានុពលនុយក្លេអ៊ែរ ហើយត្រូវគេគិតគូរ និងរាប់បញ្ចូលជាក្រុមជាមួយសហេដ្ឋអាមេរិកនៅពេលរៀបចំសកម្មភាពរបស់អង្គការណាតូ។​ “បើសិនយើងនិយាយបានយ៉ាងម៉ត់ចត់អំពីការផ្លាស់ប្តូរក្នុងដំណើរការគ្រប់គ្រងអាវុធទៅជាមូលដ្ឋានគ្រប់គ្រងពហុភាគីនោះ  យើងមិនអាចព្រងើយកន្តើយចំពោះសក្តានុពលរបស់ប្រទេសទាំងពីរនោះទេ ”។

LEAVE A REPLY

Please enter your comment!
Please enter your name here