ឧទ្ធម្ភាគចក្រដឹកអ្នកនយោបាយឥណ្ឌាដាំក្បាលចុះគួរឱ្យរន្ធត់

0

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

អ្នកឈរមើលឃើញហេតុការណ៍ទាំងមានភាពភិតភ័យថា ឧទ្ធម្ភាគចក្រដឹកអ្នកនយោបាយឥណ្ឌាលោក Mahant Balaknath បាត់បង់ការត្រួតត្រានៅកម្ពស់រាប់ម៉ែត្រពីដី។ សមាជិកសភាធ្វើដំណើរពីទីក្រុងDelhi ទៅទីក្រុង Alwar។ នៅពេលដែលមានរឿងនឹកស្មានដល់កើតឡើង អ្នកបើកបរព្យាយាមចុះចតនៅភូមិ Ladpur ក្នុងតំបន់ Kotkasim នៅវេលាម៉ោង ១០និង ៣០ នាទីព្រឹកថ្ងៃអាទិត្យ។

ក្រោយមកអ្នកបើកបរយន្តហោះដ៏រហ័សរហួនអាចគ្រប់គ្រងយន្ដហោះ និងបញ្ចៀស​គ្រោះមហន្តរាយបាន។ អាជ្ញាធរលើកឡើងថា មកពីមានសម្ពាធខ្យល់ខ្លាំង និងលានចត(helipad) មានសណ្ឋានមិនស្មើគ្នា ទើបបណ្តាលឱ្យមានហេតុការណ៍នេះ។

អ្នកបើកបររបស់លោក Balaknath ប៉ុនប៉ងចុះចតនៅឯភូមិក្បែរនោះ ប៉ុន្តែមិនបានជោគជ័យនោះទេទើបលោកបង្ខំចិត្តបើកត្រលប់ទៅក្រុង Delhi វិញ។ នៅទីបំផុតសមាជិកសភាធ្វើដំណើរទៅដល់ទិសដៅរបស់គាត់តាមផ្លូវគោក។

LEAVE A REPLY

Please enter your comment!
Please enter your name here