ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩
មេបញ្ជាការមួយរូបរបស់លោក Haftar មានប្រសាសន៍នៅថ្ងៃចន្ទថា កម្លាំងស្មោះត្រង់នឹងមេដឹកនាំយោធាលីប៊ីលោក Khalifa Haftar ចាប់ផ្តើមធ្វើការវាយប្រហារតាមអាកាសកំណត់ គោលដៅក្នុងទីក្រុងTripoli។ ភ្នាក់ងារព័ត៌មានរាយការណ៍ថា លោក Mohamed Manfour
ជម្រុញប្រជាពលរដ្ឋនៅឱ្យឆ្ងាយពីកម្លាំងជីវពល និងជំរុំយោធា។ មេបញ្ជាការរូបនោះបន្ថែមថានឹងមានយុទ្ធនាការវាយប្រហារតាមអាកាស ក្រោយពីសត្រូវអស់កម្លាំងក្នុងការរំដោះទីក្រុងTripoli។ ទីក្រុងនោះស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលដែលទទួលស្គាល់ពីអន្តរជាតិ។
