ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩
សារព័ត៌មានអាស៊ីព័ត៌មានអន្តរជាតិ (ANI) ដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានថា រថយន្ដក្រុងធ្លាក់ចូលទៅក្នុងជ្រោះនៅរដ្ឋ Jammu និង Kashmir។
ហេតុការណ៍នោះបណ្តាលឱ្យមនុស្សចំនួន ៣៣នាក់ស្លាប់ និង ២២នាក់រងរបួស។ យោងតាមប្រភពរបាយការណ៍មុនៗបង្ហាញថា មាន មនុស្សចំនួន ២៤នាក់ស្លាប់។
រថយន្ដក្រុងនោះធ្លាក់ពីផ្លូវចូលទៅក្នុងជ្រលងភ្នំនៅព្រឹកថ្ងៃចន្ទ នៅក្នុងស្រុក Kishtwar។ គេបញ្ចូនអ្នកឆ្លើយឆ្លងទីមួយទៅកន្លែងនោះ។ ប៉ូលិសកំពុងធ្វើការស៊ើបអង្កេតមូលហេតុដែលបណ្តាលឱ្យមានការធ្លាក់រថយន្តនោះ។