មនុស្សចំនួន៣៤នាក់ស្លាប់ក្នុងការផ្ទុះក្នុងប្រទេសអាហ្វហ្គានីស្ថាន

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

នៅថ្ងៃចន្ទ មានការផ្ទុះកើតឡើងនៅរដ្ឋធានីកាប៊ុលក្នុងប្រទេសអាហ្វហ្គានីស្ថាន។ ហេតុការ​ណ៍​នោះបណ្តាលឱ្យមនុស្សចំនួន ៣០នាក់ស្លាប់ និង ៥៨នាក់រងរបួស។ ដំបូង អ្នកផ្សព្វផ្សាយវិទ្យុ Al-Jazeera ដកស្រង់ព័ត៌មានពីប្រភពមួយក្នុងក្រសួងការបរទេសអាហ្វហ្គានីស្ថានរាយការណ៍ថា មានមនុស្សចំនួន ១០នាក់ស្លាប់។

ការវាយប្រហារភេរវកម្មប៉ះការិយាល័យផ្នែកការទូតនៅទីក្រុងកាប៊ុល។ លើសពីនេះទៀតអាគារមួយរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថានមានទីតាំងស្ថិតនៅក្បែរទីតាំងផ្ទុះនោះ។ អ្នករងរបួសពីការផ្ទុះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ហើយកន្លែងកើតហេតុត្រូវមន្រ្តីអនុវត្តច្បាប់ចុះទៅបង្ក្រាប។

យោងតាមប្រភពព័ត៌មានពីទូរទស្សន៍អាហ្វហ្គានីស្ថាន TOLOnews បង្ហាញថា សកម្មជនចំនួនពីរនាក់ដែលធ្វើការវាយប្រហារភេរវកម្មលាក់ខ្លួននៅក្នុងអគារមួយទៀតនៅក្បែរនោះ។ ក្រោយមក ពួកគេធ្វើការបាញ់ប្រហារតបតជាមួយភ្នាក់ងារសេវាកម្មសន្តិសុខ។ ពុំទាន់មានក្រុមភេរវករនៅក្នុងប្រទេសប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ។

LEAVE A REPLY

Please enter your comment!
Please enter your name here