ក្រុមតាលីបានអះអាងថាពួកគេនៅពីក្រោយការវាយប្រហារក្នុងទីក្រុង Kabul

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

ការវាយប្រហារភេរវកម្មកើតឡើងលើការិយាល័យផ្នែកការទូតក្នុងក្រុង Kabul។ លើសពីនេះទៀតអាគារមួយរបស់ក្រសួងការពារជាតិអាហ្វហ្គានីស្ថានមានទីតាំងស្ថិតនៅក្បែរទីតាំងផ្ទុះនោះ។​ ហេតុការណ៍នោះបណ្តាលឱ្យមនុស្សចំនួន ៣៤នាក់ស្លាប់ និងចំនួន ៦៨នាក់រងរបួស។

សម្រាប់អ្នករងរបួសត្រូវគេបញ្ចូនទៅមន្ទីពេទ្យ ហើយកន្លែងកើតហេតុត្រូវមន្រ្តីអនុវត្តច្បាប់ចុះទៅបង្ក្រាប។ សកម្មជនចំនួនពីរនាក់ដែលធ្វើការវាយប្រហារលាក់ខ្លួនក្នុងអគារមួយនៅជិតនោះ។ ក្រោយមក ពួកគេបាញ់ប្រហារតបតជាមួយភ្នាក់ងារសន្តិសុខ។

យោងតាមប្រភពព័ត៌មានពីទូរទស្សន៍អាហ្វហ្គានីស្ថានTOLOnews បង្ហាញឱ្យដឹងថា សកម្មប្រយុទ្ធជ្រុលនិយមតាលីបានអាហ្វហ្គានីស្ថានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្មដែលកើតឡើងនៅថ្ងៃចន្ទ ក្នុងទីក្រុង Kabul។

LEAVE A REPLY

Please enter your comment!
Please enter your name here