នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ធ្វើការគ្រប់គ្រងអំណាចរបស់កងជីវពលស៊ីអ៊ីតដែលគាំទ្រដោយអ៊ីរ៉ង់

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោកAdel Abdul-Mahdi បានដាក់បញ្ជាឱ្យកងកម្លាំងចលនានិយមដែលគាំទ្រដោយអ៊ីរ៉ង់ឱ្យក្លាយទៅជាផ្នែកមួយនៃកងទ័ពដែលមិនអាចបំបែកបាន។ ការបញ្ជានេះបានធ្វើឡើងដោយផ្នែកលើក្រឹត្យមួយដែលចុះហត្ថលេខាដោយលោកAdel Abdul-Mahdi កាលពីថ្ងៃចន្ទនេះ។

ការបង្កើតក្រឹត្យនេះហាក់បីដូចជាមានគោលបំណងគ្រប់គ្រងអំណាចនៃកងជីវពលស៊ីអ៊ីត។ នៅក្រោមក្រឹត្យនេះកងជីវពលស៊ីអ៊ីតទាំងអស់នឹងត្រូវគោរពតាមបទបញ្ជាដូចគ្នាទៅនឹងបទបញ្ជាដែលបានដាក់លើបុគ្គលិកយោធារបស់អ៊ីរ៉ាក់ ហើយនឹងធ្វើប្រតិបត្តិការជាផ្នែកមួយនៃកងកម្លាំងប្រដាប់អាវុធដែលមិនអាចបំបែកបាន។

ក្រុមប្រដាប់អាវុធណាដែលធ្វើការដោយបើកចំហរ រឺលួចលាក់ក្រោមបញ្ជាការនៃកងកម្លាំងចល័តនិយមនឹងត្រូវចាត់ទុកថាមិនស្របច្បាប់។ គួរបញ្ជាក់ថាកងកម្លាំងចលានិយមគឺជាសម្ព័ន្ធមិត្តនៃកងកម្លាំងយោធាស្ម័គ្រចិត្តShia ដែលគាំទ្រយ៉ាងសកម្មក្នុងយុទ្ធនាការយោធារបស់រដ្ឋាភិបាលអ៊ីរ៉ាក់ប្រឆាំងនឹងពួកISចាប់តាំងពីឆ្នាំ២០១៤មក។ កងកម្លាំងនេះទទួលបានការទទួលស្គាល់ជាផ្លូវការថាជាកងកម្លាំងជាតិនៅចុងឆ្នាំ២០១៦ ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី និងជាមេបញ្ជាការកំពូលនៃកងកម្លាំងប្រដាប់អាវុធ។

LEAVE A REPLY

Please enter your comment!
Please enter your name here