ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩
នេះជាលើកទី២ ក្នុងរយៈពេលច្រើនសប្តាហ៍មកនេះ យន្តចម្បាំងឥណ្ឌាមួយទម្លាក់ធុងប្រេងក្នុងអំឡុងពេលធ្វើការហ្វឹកហាត់។ គ្រោះថ្នាក់នោះបណ្តាលឱ្យមានរណ្តៅបាក់ដី និងបង្កឱ្យមានអគ្គីភ័យ។ នៅព្រឹកថ្ងៃអង្គារ វេលាម៉ោង៨ និង៤០ នាទីព្រឹកម៉ោងក្នុងស្រុក យន្តហោះ Tejas Light Combat Aircraft (LCA) ផលិតដោយក្រុមហ៊ុន Hindustan Aeronautics (HAL) ទម្លាក់ចោលធុងប្រេងខាងក្រៅចំណុះ ១.២០០ លីត្ររបស់ខ្លួននៅលើលានដ្ឋាន។
ដោយមានជំនួយពីប្រព័ន្ធនាវាចរណ៍ផ្កាយរណប អ្នកបើកយន្តហោះអាចចុះចតដោយសុវត្ថិភាព ក្រោយពីមានឧបទ្ទវហេតុនៅមូលដ្ឋានទ័ពអាកាស Sulur Air Force។ កងកម្លាំងអាកាស និងប៉ូលិសក្នុងតំបន់ការពារតំបន់នោះខណៈពេលកំពុងធ្វើការស៊ើបអង្កេត។
ឧបទ្ទវហេតុនោះកើតឡើងក្រោយពីធ្លាប់មានយន្តហោះ Jaguar របស់កងទ័ពជើងទឹកឥណ្ឌាឆេះធុងប្រេង និងបណ្តាលឱ្យមានផ្សែងៗនៅសប្តាហ៍មុនលើតំបន់ Haryana។ អ្នកបើកយន្តហោះធ្វើការចុះចតដោយស្វ័យប្រវត្ត និងពុំមានរបាយការណ៍បង្ហាញពីការខូចខាតក្នុងគ្រោះថ្នាក់នោះទេ។ នៅខែមុន អ្នកប្រយុទ្ធក៏ធ្លាប់បង្ខំទម្លាក់ចោលធុងប្រេងរបស់ខ្លួន និងបិទអាកាសយានដ្ឋានក្នុងតំបន់មួយពេល។