អាហ្វហ្គានីស្ថានយល់ព្រមជាមួយលក្ខខណ្ឌរបស់ក្រុមតាលីបាន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩

កិច្ចប្រជុំកំពូលស្តីពីសន្តិភាពទាំងអស់របស់ប្រទេសអាហ្វហ្គានីស្ថាននឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ និងទី៨ ខែកក្កដាក្នុងទីក្រុងQatar។ ភ្នាក់ងារសារព័ត៌មាន AP រាយការណ៍ថា ការប្រជុំនោះហាក់ដូចជាមានការព្រមព្រៀងគ្នាលើលក្ខខណ្ឌរបស់ក្រុមតាលីបានព្រោះថា នឹងមិនមានតំណាងផ្លូវការរបស់រដ្ឋាភិបាលទេ។

អ្នកតំណាងពិសេសអាឡឺម៉ង់លោក Markus Potzel មានប្រសាសន៍នៅថ្ងៃអង្គារថា អ្នកដែលចូលរួមនឹងប្រើសមាសភាពផ្ទាល់ខ្លួន និងឈរលើភាពស្មើគ្នា។ ការចរចានេះកើតឡើងមួយថ្ងៃក្រោយពីពួកតាលីបានប្រកាសទទួលខុសត្រូវចំពោះការវាយប្រហារនៅទីក្រុង Kabul ដែលសម្លាប់មនុស្សចំនួន ៦នាក់ និងបណ្តាលឱ្យមនុស្សរងរបួសច្រើនជាង ១០០នាក់។

ពួកតាលីបានបដិសេធមិនព្រមទៅជួបជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថានរបស់លោក Asraf Ghani ខណៈពេលដែលពួកគេនឹងផ្តល់ការចរចារជាមួយនរណាម្នាក់ទាល់តែអ្នកនោះចូលមកតុប្រជុំប្រើសមាសភាពជាពលរដ្ឋអាហ្គានីស្ថានធម្មតា។ ដើមឡើយ លោក Ghani ទាមទារឱ្យពួកតាលីបាននិយាយដោយផ្ទាល់ជាមួយរដ្ឋាភិបាលរបស់គាត់។

LEAVE A REPLY

Please enter your comment!
Please enter your name here