ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩
ប៉ូលិសទួរគីធ្វើការវាយឆ្មក់នៅទូទាំងប្រទេសនៅថ្ងៃអង្គារដើម្បីចាប់ខ្លួនបុគ្គលចំនួន ១២២នាក់ដែលជាប់ចោទពីបទមានពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារក្នុងឆ្នាំ២០១៦។
ព្រះរាជអាជ្ញាមកពីក្រុង Istanbul Konya និង Izmir ចេញដីកាចាប់ខ្លួនជនសង្ស័យ ដោយក្នុងនោះមានទាំងទាហានកំពុងបំពេញកាតព្វកិច្ចការ។ ជនសង្ស័យចំនួន ៤១នាក់ត្រូវគេចាប់ឃុំខ្លួនរហូតមកដល់ពេលនេះ។
ចាប់តាំងពីឆ្នាំ២០១៦ និយោជិកក្នុងវិស័យសាធារណៈមានចំនួនច្រើនជាង ១៤០.០០០ត្រូវគេបញ្ឈប់ ឬព្យួរការងារ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ មានការឃុំឃាំងមនុស្សចំនួនរាប់រយនាក់ បើទោះបីជាមានការរិះគន់ពីសម្ព័ន្ធមិត្តលោកខាងលិចក្តី។ មន្រ្តីទួរគីនិយាយថា ការវាយឆ្មក់គឺជាកត្តាចាំបាច់ដើម្បីដកក្រុមមានឥទ្ធិពលពីស្ថាប័នរដ្ឋ។









