ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩
រដ្ឋមន្រ្តីក្រសួងការបរទេសរុស្ស៊ីលោក Sergey Lavrov មានប្រសាសន៍នៅថ្ងៃអង្គារថា ក្រុងម៉ូស្គូអំពាវនាវឱ្យក្រុងតេរ៉ានបង្ហាញការអត់ធ្មត់ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ និងជាមួយអង្គការឃ្លាំមើលបទប្បញ្ញត្តិសំខាន់ៗរបស់កិច្ចព្រមព្រៀងស្តីពីការធានាជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
លោកមានប្រសាសន៍ថា ប្រទេសរុស្ស៊ីកំពុងអំពាវនាវដល់សហសេវិករបស់អ៊ីរ៉ង់ឱ្យបង្ហាញការអត់ធ្មត់ និងពុំគួប្រើអារម្មណ៏ជាមធ្យោបាយទេ។ ប្រទេសរុស្ស៊ីថែមទាំងទាមទារឱ្យសហសេវិកអឺរ៉ុបបំពេញតាមកិច្ចសន្យាដើម្បីធ្វើឱ្យគោលការណ៍ INSTEX មានប្រសិទ្ធិភាពពិតប្រាកដ។ លោក Lavrov មានប្រសាសន៍ថា សិទ្ធិរបស់អ៊ីរ៉ង់ក្រោមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចគួរតែមានការធានា។