បេសកជនអង្គការសហប្រជាជាតិពឹងលើការគាំទ្ររបស់ប្រទេសរុស្ស៊ីក្នុងការកាត់បន្ថយវិបត្តិ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩

បេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិប្រចាំប្រទេសយេម៉ែន លោក Martin Griffiths ប្រាប់ភ្នាក់ងារព័ត៌មានថា លោករំពឹងថា ប្រទេសរុស្ស៊ីនឹងបន្តការចូលរួមក្នុងន័យស្ថាបនាក្នុងកិច្ចខិតខំប្រឹងប្រែងដោះស្រាយជម្លោះអន្តរជាតិ។

នៅថ្ងៃចន្ទ លោក Griffiths ជួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី។ លោក Griffiths ថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយភ្នាក់ងារព័ត៌មាននៅពេលមានដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Moscow ថា “ខ្ញុំមានកិច្ចប្រជុំប្រ​កបដោយផ្លែផ្កាជាមួយលោក Lavrov។

ខ្ញុំសូមថ្លែងអំណរគុណចំពោះការបន្តគាំទ្រពីប្រទេសរុស្ស៊ី និងសូមស្វាគមន៍ចំពោះការចូលរួមប្រកបដោយការស្ថាបនាពីរុស្ស៊ីក្នុងកិច្ចប្រឹងប្រែងរបស់ខ្ញុំ ដើម្បីសម្រេចឱ្យបានសន្តិភាពនៅប្រទេសយេម៉ែន”។

លោកបញ្ជាក់ថា ការគាំទ្ររបស់ប្រទេសរុស្ស៊ីក្នុងនាមជាសមា​ជិក​អចិន្រ្តៃយ៍របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងការចូលរួមរបស់​រុស្ស៊ីក្នុងការដោះស្រាយវិបត្តិនៅប្រទេសយេម៉ែនពិតជាមានសារៈសំខាន់ដើម្បីជួយលោកឱ្យសម្រេចបាននូវកិច្ចព្រមព្រៀងនយោ​បាយដឹកនាំដោយរដ្ឋាភិបាលយេម៉ែន ដែលមានលក្ខណៈទូលំទូលាយគ្រប់បែបយ៉ាង និងមាននិរន្តភាព។

អ្នកការទូតសង្កត់ធ្ងន់ថា “ខ្ញុំសូមកោតសរសើរចំពោះការគាំទ្រនេះ ហើយខ្ញុំទន្ទឹងរង់ចាំការបន្តចូលរួមឆ្ពោះទៅរកការដោះស្រាយដោយសន្តិភាព និងដោះស្រាយដោយសន្តិវិធីចំពោះជម្លោះនៅប្រទេសយេម៉ែន”។

ជម្លោះប្រដាប់អាវុធរវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi ពីចលនា Ansar Allah កំពុងបន្តក្នុងប្រទេសយេម៉ែនចាប់តាំងពីខែសីហា ឆ្នាំ២០១៤ ហើយការប្រយុទ្ធឈានទៅដល់ដំណាក់កាលសកម្មបំផុតនៅខែមីនា ឆ្នាំ២០១៥ ក្រោយពីក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសោឌីចូលលុកលុយក្នុងប្រទេស។ ក្រៅពីកម្លាំងរបស់អារ៉ាប៊ីសោឌី កម្លាំងចម្រុះសម្ព័ន្ធមានរួមបញ្ចូលទាំងកម្លាំងរបស់ប្រទេស Bahrain    Qatar    Kuwait  United Arab Emirates  Egypt   Jordan  Morocco Pakistan និង Sudan ។

LEAVE A REPLY

Please enter your comment!
Please enter your name here