លំនៅចំនួនប្រាំក្នុងប្រទេសស៊ីរីរងការវាយប្រហារពីក្រុមសកម្មប្រយុទ្ធ

0

ប្រភពព័ត៌មានពី TASS ចេញផ្សាយឡើងវិញនៅថ្ងៃទី២​ ខែកក្កដា ឆ្នាំ២០១៩

ទីលំនៅចំនួន ៥ក្នុងរដ្ឋ Latakia របស់ប្រទេសស៊ីរីរងការវាយប្រហារពីក្រុមប្រដាប់អាវុធខុសច្បាប់ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ឧត្តមសេនីយ៍ឯកលោក Alexei Bakin ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការសម្រុះសម្រួលគ្នាននៃភាគីមានជម្លោះក្នុងប្រទេសស៊ីរីមានប្រសាសន៍នៅថ្ងៃចន្ទ។

លោកមានប្រសាសន៍ថា ” ពេញមួយថ្ងៃ ក្រុមសកម្មប្រយុទ្ធបាញ់ផ្លោងលើទីលំនៅរបស់ Sandran, Qinsibba, al-Areym, al-Haruka និង Safsara ក្នុងរដ្ឋ Latakia”។ លោកបន្ថែមថា មជ្ឈមណ្ឌលបង្រួបបង្រួមរុស្ស៊ីអំពាវនាវឱ្យមេបញ្ជាការកងកម្លាំងប្រដាប់អាវុធខុសច្បាប់បញ្ឈប់សកម្មភាពវាយប្រហារ និងចូលរួមក្នុងដំណើរការដោះស្រាយសន្តិភាព។

មជ្ឈមណ្ឌលផ្សះផ្សារុស្ស៊ីបន្តបំពេញភារកិច្ចដែលគេប្រគល់ឱ្យក្រោយពីការបញ្ចប់យុទ្ធនាការយោធាក្នុងប្រទេសស៊ីរី។ មន្ត្រីកណ្តាលធ្វើដំណើរជាប្រចាំជុំវិញតំបន់រំដោះរបស់ប្រទេសដើម្បីវាយតម្លៃស្ថានភាពមនុស្សធម៌។ ការខិតខំប្រឹងប្រែងចម្បងរបស់កងទ័ពរុស្ស៊ីបច្ចុប្បន្នផ្តោតលើការជួយជនភៀសខ្លួនឱ្យវិលទៅលំនៅឋានរបស់ពួកគេ និងធ្វើការជម្លៀសប្រជាជនចេញពីតំបន់ជម្លោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here