មនុស្ស៤០នាក់ត្រូវសំលាប់នៅមណ្ឌលឃុំខ្លួនជនអន្តោប្រវេសន៍ក្នុងក្រុង Tripoli

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩

ភ្នាក់ងារសារព័ត៌មាន Reuters និង AFP រាយការណ៍ដោយដកស្រង់សម្តីមន្រ្តីសុខាភិបាលថា មនុស្សប្រមាណ ៤០នាក់ស្លាប់ និង ៨០នាក់ផ្សេងទៀតរងរបួសក្រោយពីររងការវាយប្រហារនៅមណ្ឌលខ្លួននៅយប់ថ្ងៃអង្គារ។ ពួកគេភាគច្រើនជា ជនអន្តោប្រវេសន៍អាហ្វ្រិក។

រូបភាពដ៏គួរឱ្យភ័យខ្លាចផុសឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រោយពីមានហេតុការណ៍ ហើយរូបទាំងនោះបង្ហាញពីសាកសពជាច្រើនកប់នៅក្រោមគំនរថ្ម។ ឃ្លីបផ្សាយដោយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយបង្ហាញពីជនអន្តោប្រវេសន៍រងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តំបន់ជាយក្រុង Tajoura (ជាទីដែលមជ្ឈមណ្ឌលឃុំឃាំងស្ថិតនៅ) ជាលំនៅដ្ឋានរបស់ក្រុមរណសិរ្សជាតិជាច្រើន ដែលទទួលបានការគាំទ្រពីអង្គការសហប្រជាជាតិ។ រដ្ឋាភិបាលរបស់ក្រុមប្រឹក្សាប្រធានាធិបតីរបស់លោក Accord ស្តីបន្ទោសលើប្រឆាំងក្រុម LNA ដែលដឹកនាំដោយមេដឹកនាំជើងខ្លាំងលោក Khalifa Haftar។

នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធបង្ហាញថា ក្រុមប្រឹក្សាជំរុញឱ្យអង្គការសហប្រជាជាតិឱ្យថ្កោលទោសលើការទម្លាក់គ្រាប់បែក និងរៀបចំបេសកកម្មស្វែងរកភ័ស្តុតាងនៅទីកន្លែងនោះ  ខណៈដែលគេហៅថា​ ឧប្បត្តិហេតុនោះថា ឃាតកម្មដ៏ធំ និងអាចជាឧក្រិដកម្មសង្រ្គាម។

នៅថ្ងៃចន្ទក្រុមប្រឆាំង LNA និយាយថា ពួកគេនឹងចាប់ផ្តើមការវាយលុកថ្មីមួយទៅលើក្រុង Tripoli ហើយពួកគេថែមទាំងបដិសេធចំពោះការទទួលខុសត្រូវលើការវាយឆ្មក់ ដោយចង្អុលម្រាមដៃទៅលើយោធា Tripoli ។ ក្រុម LNA និយាយថា យោធា Tripoli វាយប្រហារលើមណ្ឌល ក្រោយពីក្រុមប្រឆាំង LNA វាយប្រហារជាក់លាក់មួយទៅលើទីតាំងរបស់យោធា។ ភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ UNHCR បង្ហាញពីការព្រួយបារម្ភចំពោះឧបទ្ទវហេតុនេះដោយបញ្ជាក់ថា ជនស៊ីវិលមិនគួរក្លាយជាគោលដៅ ។

LEAVE A REPLY

Please enter your comment!
Please enter your name here