ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩
លោកប្រធានាធិបតីអ៊ីរ៉ង់ Hassan Rouhani មានប្រសាសន៍នៅថ្ងៃពុធថា រដ្ឋាភិបាលក្រុងតេអេរ៉ង់អាចផ្លាស់ប្តូរការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ។ លោក Rouhani បន្តថាចាប់ពីថ្ងៃអាទិត្យប្រទេសអ៊ីរ៉ង់នឹងបង្កើនកម្រិតចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមលើសពី ៣,៧៦ភាគរយដែលកំណត់ក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ មន្ត្រីអ៊ីរ៉ង់ប្រកាសពីដំណាក់កាលទី២ លើការបន្ថែមការប្តេជ្ញារបស់ប្រទេសអ៊ីរ៉ងក្រោមកិច្ចព្រមព្រៀងនេះ។ ក្នុងដំណាក់កាលទី១ ប្រទេសអ៊ីរ៉ង់ធ្វើសកម្មនៅខែមុននោះ ដោយបង្កើនឃ្លាំងអ៊ុយរ៉ានីញ៉ូមលើសពី ៣០០គីឡូក្រាមស្ថិតក្រោមអនុញ្ញាតពី JCPOA។ នៅខែឧសភា ប្រទេសអ៊ីរ៉ង់ផ្តល់ឱ្យសហភាពអឺរ៉ុបនូវថ្ងៃផុតកំណត់ចំនួន ៦០ថ្ងៃដើម្បីចរចារពីការដកទណ្ឌកម្មដែលដាក់លើទីក្រុងតេអេរ៉ង់ ខណៈដែលសហរដ្ឋអាមេរិកចាកចេញពីកិច្ចសន្យា JCPOA ជាឯកតោភាគីនៅឆ្នាំមុន។ លោក Rouhani បញ្ជាក់នៅថ្ងៃពុធថា ប្រទេសអ៊ីរ៉ង់នឹងត្រលប់ទៅរកកិច្ចព្រមព្រៀងពេញលេញវិញ ប្រសិនបើភាគីផ្សេងទៀតត្រឡប់ទៅបំពេញកាតព្វកិច្ច និងអនុវត្តតាមការប្តេជ្ញារបស់ពួកគេក្រោមកិច្ចព្រមព្រៀងនោះ។ លោកបន្ថែមថា ក្រោយពីថ្ងៃទី៧ ខែកក្កដា ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ Arak របស់អ៊ីរ៉ង់នឹងវិលត្រឡប់ទៅធ្វើការរបស់ខ្លួនវិញលុះត្រាតែទ្វីបអឺរ៉ុបអាចផ្តល់នូវការបន្ធូរបន្ថយទណ្ឌកម្ម។