បាតុកម្មប្រើអំពើហិង្សាកើតឡើងក្រោយពីប៉ូលិសសម្លាប់ក្មេងជំទង់ជនជាតិអ៊ីតូពី

0

ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩

មន្ត្រីប៉ូលិស៤៧នាក់រងរបួស និងមនុស្ស ៦០នាក់ត្រូវគេចាប់ខ្លួនក្រោយពីមានការតវ៉ាជាច្រើន​នៅទូទាំងប្រទេសអ៊ីស្រាអែលជុំវិញការបាញ់សម្លាប់កូនប្រុសជនជាតិអ៊ីតូពីម្នាក់ឈ្មោះ Solomon Teka មានអាយុ១៨ឆ្នាំ។ ក្រុមអ្នកតវ៉ាដុតភ្លើង និងប៉ះទង្គិចជាមួយប៉ូលិសនៅភាគខាងជើងទីក្រុង Haifa កាលពីថ្ងៃចន្ទ និងថ្ងៃអង្គារ ក្រោយពី Teka ត្រូវបានសម្លាប់នៅក្នុងទីក្រុង Kiryat Haim នៅថ្ងៃអាទិត្យ។ ក្រុមជនអ៊ីតូពីអ៊ីស្រាអែលបិតផ្លូវបន្ទាប់ពីមន្រ្តីប៉ូលិសបាញ់សម្លាប់ក្មេង​ជំទង់នោះ។ មន្រ្តីមានជាប់ពាក់ព័ន្ធនឹងការបាញ់ប្រហារនៅថ្ងៃអាទិត្យនិយាយថា គាត់ភ័យខ្លាច​បាត់បង់ជីវិតរបស់គាត់នៅពេលដែលយុវជនមួយក្រុម(រួមទាំងTeka ) គប់គាត់ដោយប្រើដុំថ្មនៅ​ពេលគាត់ព្យាយាមធ្វើអន្តរាគមន៍។ គាត់ត្រូវគេឃុំខ្លួនក្នុងផ្ទះ ហើយក៏មានការស៊ើបអង្កេត​ធ្វើឡើង​លើការបាញ់សម្លាប់នោះ។ លោក Amir មានប្រសាសន៍នៅក្នុងបទសម្ភាសតាមវិទ្យុនៅថ្ងៃអង្គារថា “នោះមិនមែនជាការសម្លាប់ទេ តែវាជាអំពើរឃាតកម្ម។ មិនអាចថាមនុស្សម្នាក់ឈរនៅក្បែរ​ផ្ទះ​របស់​ខ្លួន ​និងត្រូវគេសម្លាប់ ហើយចាត់ទុកថាជាការសម្លាប់នោះទេ។ តើវាជាអ្វីទៅ? គ្រោះថ្នាក់ការងារ? គាត់ត្រូវបានគេបុក​ដោយរថយន្តមួយ?” នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ឆ្លើយតបទៅនឹងវីដេអូបង្ហាញការប៉ះទង្គិចគ្នាដោយប្រើអំពើរហិង្សានៅល្ងាចថ្ងៃអង្គារដោយមានប្រសាសន៍​ថា “មនុស្សគ្រប់គ្នាកំពុងកាន់ទុក្ខចំពោះសោកនាដកម្មរបស់ Solomon Teka ។ លោកបន្តថា “ខ្ញុំសូម​ឱ្យអ្នកទាំងអស់គ្នាដោះស្រាយបញ្ហាដោយគោរពច្បាប់”។ សហគមន៍អ៊ីតូពីជ្វីហ្វមានមនុស្ស​ចំនួន​ប្រហែល ១៤០,០០០នាក់រួមទាំងជនបរទេសជាង ៥០,០០០នាក់។ ពួកគេត្អូញត្អែរអំពីការយាយី និងការរើសអើងជាតិសាសន៍ចាប់តាំងពីមានការបង្កើតរដ្ឋអ៊ីស្រាអែលនៅទសវត្សឆ្នាំ១៩៨០ និង​ទសវត្សឆ្នាំ១៩៩០ក្រោយពីមានលំហូរចូលនៃពួកសាសន៍ជ្វីសពីកន្លែងផ្សេងទៀតនៅលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here