ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩
ក្រុមបេសកជនទំនាក់ទំនងរុស្ស៊ីនៅទីតាំងភាគខាងកើតប្រទេសអ៊ុយក្រែនលោក Boris Gryzlov ជំរុញឱ្យទីក្រុងគៀវបន្តការដកកងកម្លាំង និងកម្មសិទ្ធនៅក្បែរភូមិ Petrovskoye (សាធារណរដ្ឋប្រជាធិបតេយ្យដូនែតដែលប្រកាសដោយខ្លួនឯង) និងនៅភូមិហ្យូឡូតូយ (ក្នុងសាធារណរដ្ឋប្រជាមានិត LPR)។ លោក Gryzlov ធ្វើសេចក្តីថ្លែងការណ៍ក្រោយពីកិច្ចប្រជុំជាមួយក្រុមទំនាក់ទំនងរបស់ទីក្រុងបេឡារ៉ុសក្នុងរដ្ឋធានី Minsk កាលពីថ្ងៃអង្គារ។ ក្រុមទំនាក់ទំនងបញ្ជាក់ពីដំណើរការដកកម្លាំងចេញពីភូមិស្តានិតសា ឡូហ្គានស្កាយា ក្នុងរដ្ឋ LPR។ កិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការដកកងកម្លាំងក្នុងរដ្ឋដុនបាស់ត្រូវបានចុះហត្ថលេខាដោយប្រទេសអ៊ុយក្រែន រុស្ស៊ី ក្រុម OSCE និងសាធារណរដ្ឋប្រកាសដោយខ្លួនឯងដូនែត និងឡូហ្គាននៅខែកញ្ញាឆ្នាំ២០១៦៕