នាវារបស់ក្រិចត្រូវចងទុកនៅកំពង់ផែខណៈដែលសហជីពនាវាធ្វើកូដកម្ម

0

ប្រភពព័ត៌មាន​ RT ផ្សាយថ្ងៃទី០៣ ខែកក្កដា​ ឆ្នាំ២០១៩

ការធ្វើកូដកម្មរយៈពេល២៤ម៉ោងពីក្រុមនាវិកធ្វើឱ្យនាវាក្រិច និងទូកដឹកអ្នកដំណើរដទៃទៀតត្រូវចង​ទុកចោលនៅកំពង់ផែ។ កូដកម្មនោះធ្វើឱ្យភ្ញៀវទេសចរ និង​ប្រជាជនក្រិចដែលនាំគ្នាធ្វើដំណើរកម្សាន្ត ខកខានទៅកម្សាន្តលើកោះជាច្រើន។ សហជីព PNO ចាត់ទុកកូដកម្មនៅថ្ងៃពុធនេះ ជាសកម្មភាព​ទាមទារដំឡើងប្រាក់ខែដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងប្រាក់ឈ្នួលរួម។ គួរបញ្ជាក់ផងដែរកោះក្រិច​ជា​ច្រើន​អាច​ចូល​​បាន​តែ​តាមច្រកសមុទ្រប៉ុណ្ណោះ។​ សមាគមពាណិជ្ជកម្មដឹកជញ្ជូនអ្នកដំណើរ SEEN សម្តែងការភ្ញាក់ផ្អើលនៅពេលមានការធ្វើកូដកម្មនៅចុងខែមិថុនាដោយនិយាយថា ក្រុមហ៊ុន​ធ្លាប់​ដំឡើង​ប្រាក់ឈ្នួល២ភាគរយសម្រាប់ឆ្នាំ២០១៩ ដែលជាចំនួនកើនឡើង ២ភាគរយ​លើសឆ្នាំ​២០១៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here