ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី0៣ ខែកក្កដា ឆ្នាំ២០១៩
ភ្នាក់ងាសម្របសម្រួលរុស្ស៊ី និងស៊ីរីលើកឡើងក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃពុធថា ជនភៀសខ្លួនស៊ីរី២,០០០ពាន់នាក់វិលត្រលប់ទៅផ្ទះវិញជារៀងរាល់ថ្ងៃ។ សេចក្តីថ្លែងការណ៍ចុះហត្ថលេខាដោយប្រធានការិយាល័យសម្របសម្រួលរុស្ស៊ី និងស៊ីរី លោក Mikhail Mizintsev និង Hussein Makhlouf សរសេរថា “ពលរដ្ឋស៊ីរីភាគច្រើនវិលត្រឡប់ពីរដ្ឋជិតខាងមកប្រទេសស៊ីរីវិញហើយ។ ជារៀងរាល់ថ្ងៃប្រជាជនពី ១,០០០ទៅ ២,០០០នាក់មកពីប្រទេសហ្ស៊ូដង់ និងលីបង់ ហើយវិធានការវិលត្រលប់មានប្រសិទ្ធភាព”។ តាមសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ជនភៀសខ្លួនមានចំនួនច្រើនជាង១,៨លាននាក់ត្រឡប់ទៅផ្ទះវិញ ហើយមនុស្សច្រើនជាង ១,៣លាននាក់ក្នុងចំណោមពួកគេគឺជាអ្នកប្តូរទីលំនៅក្នុងប្រទេស និងចំនួន ៥០០,០០០នាក់ទៀតជាជនភៀសខ្លួនមកពីប្រទេសដទៃ។ គណៈកម្មាធិការសម្របសម្រួលរួមគ្នារវាងរុស្ស៊ី និងស៊ីរីនិយាយថា ជនស៊ីវិលប្រមាណ ២៨,០០០នាក់ស្ថិតក្នុងប្រទេសស៊ីរីនៅជំរំជនភៀសខ្លួន Rukban ដោយសារតែពួកគេមិនទាន់អាចចាកចេញពីតំបន់នេះបាន។ គេសង្កត់ធ្ងន់ថា ក្រុមប្រដាប់អាវុធទាមទារប្រាក់ឈ្នួលរហូតដល់ ១,៥០០ដុល្លារសម្រាប់ការចង់ចាកចេញពីជំរុំហើយភាគច្រើនអ្នករស់នៅក្នុងជំរុំមិនមានប្រាក់នោះទេ។ ក្នុងករណីនេះ ប្រទេសរុស្ស៊ី និងស៊ីរីអំពាវនាវដល់បញ្ជាការដ្ឋានអាមេរិកនៅតំបន់ al-Tanf ដើម្បីបំបាត់សកម្មភាពព្រហ្មទណ្ឌរបស់ក្រុមប្រដាប់អាវុធដែលស្ថិតនៅក្រោមការត្រួតត្រារបស់សហរដ្ឋអាមេរិក និងឱ្យមានការធានាដល់ការចាកចេញដោយពុំមានកត្តារារាំងដល់អ្នករស់ក្នុងជំរុំ Rukban៕